កុំឲ្យពិបាកសន្និដ្ឋាន Miley បង្ហាញរូបឱប Liam និងបញ្ជាក់ច្បាស់ថាពួកគេពិតជារៀបការ
- 2018-12-27 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យពិបាកសន្និដ្ឋាន Miley បង្ហាញរូបឱប Liam និងបញ្ជាក់ច្បាស់ថាពួកគេពិតជារៀបការ
ចន្លោះមិនឃើញ
កន្លងផុតទៅប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកគាំទ្របានសន្និដ្ឋានថា តារាចម្រៀង Miley Cyrus និងគូស្នេហ៍ច្រើនឆ្នាំ Liam Hemsworth បានរៀបការជាមួយគ្នាហើយ នៅពេលមិត្តភ័ក្ដិរបស់ពួកគេបង្ហោះរូបភាពដែលថតបានក្នុងពិធីជប់លៀងមួយ ប្រៀបដូចជាមង្គលការ។ ប៉ុន្តែពេលនេះ សាមីខ្លួនបានបង្ហោះរូបដោយផ្ទាល់ហើយ។
រូបភាពជាច្រើនសន្លឹកត្រូវបានបង្ហាញជាបន្តបន្ទាប់ ហើយសុទ្ធតែផ្អែមល្ហែម និងមានន័យបំផុត។ ប៉ុន្តែក្នុងចំណោមរូបទាំងនោះ មានរូបភាពមួយសន្លឹក Miley ភ្ជាប់ជាមួយឃ្លាថា៖ "១០ឆ្នាំក្រោយមក...” ដែលមានន័យថា ព័ត៌មានរៀបការ គឺពិតប្រាកដ។
អ្នកទាំង ២គឺ Liam និង Miley បានភ្ជាប់ពាក្យនឹងគ្នាតាំងពី ឆ្នាំ ២០១២ ហើយពេលនេះពួកគេបានក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ ក្រោយឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា។ ពិធីមង្គលការលក្ខណៈទ្រង់ទ្រាយតូចនេះទៀតសោត ប្រារព្ធឡើងក្នុងទីក្រុង Tennesse កាលពីថ្ងៃទី ២៣ ខែធ្នូ។
បន្ថែមពីលើនេះ បើរម្លឹកកាលពីថ្ងៃទី ១៦ ខែធ្នូ Liam ក៏បាន ធ្វើពិធីជប់លៀងលាភាពកំលោះដែរ ដោយរូបភាពជាច្រើនក៏បានបង្ហាញ គឺលោកអង្គុយជិតមិត្តភ័ក្តិ ២នាក់ក្នុងផ្ទះបាយ៕