ឌូតឺតេ បកអាក្រាតខ្ទេចមិនលាក់លៀម រឿងខ្លួនឯងធ្លាប់លូកដៃស្ទាបអ្នកបម្រើស្រី
- 2019-01-02 02:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ បកអាក្រាតខ្ទេចមិនលាក់លៀម រឿងខ្លួនឯងធ្លាប់លូកដៃស្ទាបអ្នកបម្រើស្រី
ចន្លោះមិនឃើញ
ការរិះគន់ជាច្រើនបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បាននិយាយថា លោកធ្លាប់បំពានលើអ្នកបម្រើស្រីម្នាក់កាលនៅវ័យជំទង់។
នៅក្នុងសុន្ទរកថាមួយ លោកបានរំឭក និងសារភាពចំពោះរឿងរ៉ាវដែលលោកបានធ្វើទៅលើអ្នកបម្រើស្រីម្នាក់ ដោយលូកដៃស្ទាបនាង ខណៈពេលនាងកំពុងដេកលង់លក់។
ប្រធានាធិបតីហ្វីលីពីន វ័យ ៧៣ឆ្នាំខាងលើ បានរំឭកថា «ខ្ញុំបានចូលទៅក្នុងបន្ទប់អ្នកបម្រើ នៅពេលនាងកំពុងដេកលក់។ ខ្ញុំបានលើកភួយឡើង... ព្យាយាមប៉ះអ្វីដែលនៅខាងក្នុងខោ។ ខ្ញុំបានប៉ះនាង។ នាងបានភ្ញាក់ឡើង ដូច្នេះខ្ញុំក៏ចេញពីបន្ទប់»។ មិនតែប៉ុណ្ណោះ លោក ឌូតឺតេ អះអាងបន្ថែមថា ក្រោយមកលោកក៏បានចូលទៅបន្ទប់នាង និងព្យាយាមបំពាននាងម្ដងទៀត។
យ៉ាងណាមិញ ក្រុមសិទ្ធិស្ត្រី Gabriela នៅក្នុងប្រទេសហ្វីលីពីន បាននិយាយថា លោក ឌូតឺតេ មិនសក្ដិសមនឹងតំណែងរបស់ខ្លួនឡើយ ហើយគួរតែលាលែងពីតំណែង៕
ចុចអាន៖