គិតត្រឹម​រយៈពេល ៧ឆ្នាំសោះ​ Harry ទាក់ទងស្នេហ៍នឹងតារាស្រីជើងវែងច្រើននាក់ញាក់សាច់

  • 2019-01-13 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ថ្មីៗ​នេះ​ ទាក់ទង​នឹង​ការ​បង្កើត​ចំណងស្នេហ៍​រវាង​តារា​ចម្រៀង​ Harry Style និង​អតីត​សង្សារ​របស់​ G-Dragon គឺ​ Kiko Mizuhara។ បើ​ទោះ​បី​ពេល​នេះ​ មិនទាន់​មាន​ប្រភព​អះអាង​បញ្ជាក់​ថា​ជា​ការ​ពិត​ ប៉ុន្តែ​ដំណឹង​នេះ​កំពុង​វាយលុក​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ពេល​នេះ។

យ៉ាងណា​មិញ​ បើ​ទោះ​បី​ជា​វា​ជា​ការ​ពិត​ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ដែរ ពិសេស​បើ​គិត​ពី​រូបរាង​តារា​ម៉ូដែល​ជប៉ុន Kiko ព្រោះ​ថា​បណ្ដា​សង្សារ​ជា​ច្រើន​របស់​ Harry ពីមុនៗ​មក​សុទ្ធ​តែ​មាន​ជើង​វែង​ស្រឡូន​ដូចៗគ្នា។ ដូចនេះ​មក​ទស្សនា​ទាំងអស់​គ្នា​ មាន​តារា​ជើង​វែង​ណា​ខ្លះ​ដែល​ធ្លាប់​ជា​អតីត​មិត្តស្រី​របស់ Harry?

ឆ្នាំ ២០១១៖ ពិធីការិនី Caroline Flack

ឆ្នាំ ២០១២៖ តារាម៉ូដែល Emma Ostilly

ឆ្នាំ ២០១២៖ តារាសម្ដែង​ Emily Atack

ឆ្នាំ ២០១២៖ តារាសម្ដែង Caggie Dunlop

ឆ្នាំ ២០១២ ដល់​ ២០១៣៖ តារាចម្រៀង​ Taylor Swift

ឆ្នាំ ២០១៣៖ តារាចម្រៀង​ Nicole Scherzinger

ឆ្នាំ ២០១៣៖ តារាម៉ូដែល ​ Kimberly Stewart

ឆ្នាំ ២០១៣ ដល់ ២០១៤៖ តារាម៉ូដែល Kendall Jenner

ឆ្នាំ ២០១៤៖ អ្នកនិពន្ធ Erin Foster

ឆ្នាំ ២០១៤ ដល់់ ២០១៥៖ តារាម៉ូដែល Nadine Leopold

ឆ្នាំ ២០១៥៖ តារាម៉ូដែល Sara Sampaio

ឆ្នាំ ២០១៥៖ តារាម៉ូដែល ​Georgia Fowler

ឆ្នាំ ២០១៥ ដល់ ២០១៦៖ តារាម៉ូដែល Kendall Jenner (លើកទី ២)

ឆ្នាំ ២០១៦៖ អ្នករចនាម៉ូដ Pandora Lennard

ឆ្នាំ ២០១៧៖ មេចុងភៅ Tess Ward

ឆ្នាំ ២០១៧ ដល់ ២០១៨៖ តារាម៉ូដែល Camille Rowe

ឆ្នាំ ២០១៨៖ តារាម៉ូដែល Kiko Mizuhara

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី