កុំឲ្យជីវិតកាន់តែខ្មៅងងឹត ណា សាឌី ចេញវីដអូលើកទឹកចិត្តអ្នកកើត "Depression” ឲ្យរឹងមាំ
- 2019-01-17 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យជីវិតកាន់តែខ្មៅងងឹត ណា សាឌី ចេញវីដអូលើកទឹកចិត្តអ្នកកើត "Depression” ឲ្យរឹងមាំ
ចន្លោះមិនឃើញ
ក្រោយពីជំងឺ "បាក់ទឹកចិត្ត" កាន់តែមានឥទ្ធិពលលើស្មារតីរបស់មនុស្សជាច្រើន កញ្ញា ណា សាឌី បានបង្ហោះវីដេអូរៀបរាប់ពី វិធីកាត់បន្ថយ កុំឲ្យជំងឺនេះមកយាយីលើអនាគតរបស់អ្នកទាំងអស់គ្នាបាន។
ពិធីការីនីរូបនេះ បានលើកឡើងថា ជំងឺនេះកាចសាហាវ តែយ៉ាងណាវានៅតែអាចព្យាបាលបាន។ ស្រីស្អាតសើចស្រស់ លើកទឹកចិត្តឲ្យអ្នកមានជំងឺនេះ ព្យាយាមនៅឲ្យឆ្ងាយពីមនុស្សដែលដាក់សម្ពាធមកលើអ្នក នៅកន្លែងដែលស្ងប់ កុំស្ដាប់បទចម្រៀងណាដែលក្រៀមក្រំ ហើយធ្វើខ្លួនឲ្យសប្បាយ។
ណា សាឌី ចង់ឲ្យអ្នកមានជំងឺម្យ៉ាងហៅថា "Depression” ចាត់ទុកឧបសគ្គគ្រាន់តែមកលេងអ្នកមួយភ្លែត បន្តិចក្រោយមកប្រាកជាគ្រប់យ៉ាងល្អវិញមិនខាន កុំចុះចាញ់នឹងរឿងរ៉ាវទាំងនោះ។ លើសពីនេះ តួអង្គស្រីក្នុងរឿង "មន្តស្នេហ៍លេខា" លើកទឹកចិត្តឲ្យពួកគេចូលរួមជាមួយសង្គមទាំងអស់គ្នា និងស្វែងរកអ្នកណាម្នាក់ និយាយរឿងពិបាកចិត្តរបស់ខ្លួនចេញមកឲ្យអស់ ដើម្បីបានធូរទ្រូង។
សូមទស្សនាវីដេអូ លម្អិតខាងក្រោម៖