រស់ សំអឿន ប្រាប់ពីស្ថានភាពរបួសដាច់សរសៃពូជង្គង់ ក្រោយសម្រាកអស់៥ខែ
- 2019-01-21 03:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់ សំអឿន ប្រាប់ពីស្ថានភាពរបួសដាច់សរសៃពូជង្គង់ ក្រោយសម្រាកអស់៥ខែ
ចន្លោះមិនឃើញ
បើគិតមកដល់ពេលនេះ រស់ សំអឿន បានសម្រាកអស់ប្រមាណជា៥ខែមកហើយ ដោយសារបញ្ហារបួសដែលបានកើតឡើងក្នុងអំឡុងហ្វឹកហាត់កាលពីខែកញ្ញា ឆ្នាំ២០១៨។
រស់ សំអឿន បានប្រាប់មកកាន់ Sabay ថា របួសរបស់ខ្លួននៅពេលនេះជាសះស្បើយប្រមាណជា ៦០-៧០ % ហើយ។ ប៉ុន្តែគេនៅសល់ពេលប្រហែលជា២ទៅ៣ខែបន្ថែមទៀត ទើបអាចហាត់បាន១០០%វិញ។ សំអឿន ទើបចាប់ផ្ដើមហាត់រត់តិចៗ និងអាចហាត់ប្រាណយកកម្លាំងជើងខ្លះៗ ប៉ុណ្ណោះ។
គ្រូពេទ្យបានប្រាប់មកកាន់គេថា របួសនេះមិនអាចហ្វឹកហាត់ខ្លាំងបានទេនៅពេលនេះ ពោលត្រូវការធ្វើលំហាត់ប្រាណសន្សឹមៗ។ ខ្សែការពារជម្រើសជាតិកម្ពុជារូបនេះ បានខកខានឱកាសជាប់ជម្រើសជាតិជួយកម្ពុជា កាលលេងពាន AFF Suzuki Cup កន្លងទៅ ដោយសាររបួសនេះ ដែលបានកើតឡើងកំឡុងពេលហ្វឹកហាត់ជាមួយក្រុមវិសាខា៕