អាសូរនាយ ក្តឹប ត្រូវដឹកទៅព្យាបាលនៅថៃ ក្រោយសភាពជំងឺកាន់តែដុនដាប

  • 2019-01-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ នាយ ក្តឹប កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ ​រហូត​ក្រុម​គ្រួសារ​សម្រេច​ដឹក​តាម​រថយន្ត ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ ​

បើ​តាម​លោក ហ៊ុយ ឧត្ដម ​ដែល​ជា​អ្នក​ទទួល​បន្ទុក​កាន់​​ថវិកា​ពី​សប្បុរសធម៌​ក្នុង​ការ​ព្យាបាល​នាយ ក្តឹប បាន​ប្រាប់​ថា ភរិយា​របស់​តារា​កំប្លែង​រូប​នេះ ឃើញ​សភាព​ជំងឺ​របស់​ប្ដី​ខ្លួន ​កាន់​តែ​ដុន​ដាប​ទៅ​ៗ ដោយ​លោក មាន​ជំ​ងឺ​ច្រើន​មុខ​ដូច​ជា ទឹក​ដក់​ក្នុង​សួត ទឹក​នោម​ផ្អែម ​ដាច់​សរសៃឈាម​ខួរក្បាល ខ្វះ​ឈាម​ក្នុង​បេះ​ដូង ព្រម​ទាំង​លើស​ឈាម​ថែម​ទៀត។ ​

ក្រុម​គ្រួសារ មិន​មាន​ថវិកា​ច្រើន​នោះ​ទេ ​ដូច្នេះ​ហើយ ​ភរិយា​ក៏​សម្រេច​ពឹង​លោក ឧត្ដម ​​ដើម្បី​បង្កើត​មូលនិធិ​​ក្នុង​ការ​ស្វែង​រក​ថវិកា​ជួយ​នាយ ក្តឹប ​តាម​រយៈ​លេខ​២​ខ្សែ គឺ ០៩៨ ៩៩ ៦៦ ៧៧ និង ០៦៨ ៨៨ ៦៦ ៧៧។ ប៉ុន្តែ​លោក បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​នេះ ​មិន​ទាន់​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​នៅ​ឡើយ​ទេ ។

​នៅ​ក្នុង​វីដេអូ Live ​ដែល​ក្រុម​គ្រួសារ​បាន​​បង្ហោះ​កាល​ពី​ម្សិល​មិញ ​គេ​ឃើញ​រាង​កាយ​នាយ​ ក្តឹប កាន់​តែ​ទន់​ខ្សោយ​ទៅ​ៗ ​ហើយ​លោក ព្រម​ទាំង​ភរិយា ​បាន​លើក​ដៃ​សំពះ ​សុំ​ការ​ជួយ​សង្គ្រោះ​ពី​សប្បុរសជន​ផង​ដែរ។ កន្លង​មក ​តារា​កំប្លែង​រូប​នេះ ​ធ្លាប់​​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​​ផង​ដែរ តែ​សភាព​ជំ​ងឺ​របស់​លោក​មាន​អាការៈ​ធ្ងន់​ធ្ងរ​ពេក ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​រ៉ាប់​រង​មិន​រួច និង​ត្រូវ​ការ​ជំនួយ​បន្ថែម៕

​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី