កែវ ចន្ទសម្ផស្ស រំភើបចិត្តខ្លាំងក្រោយសាច់ញាតិ ​Surprise ខួបអាពាហ៍ពិពាហ៍១០ឆ្នាំជាមួយស្វាមី

  • 2019-01-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីតតារាចម្រៀងប្រចាំផលិតកម្មនាគមាសកែវ ចន្ទសម្ផស្ស​ ​បាន​សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយជា​ខ្លាំង​ក្រោយ​ទទួល​បានការ​ ​Surprise​ ​ពីសំណាក់​​ក្រុម​គ្រួសារ​របស់ខ្លួន ប្អូនជីដូនមួយ​ យ៉ុង​ ​ចាន់​ក​ណ្ណិ​កា​ ដែល​រៀបចំថ្ងៃខួប​អាពាហ៍​ពិពាហ៍​គម្រប់​ ​១០ ឆ្នាំ នៅភោជនីយដ្ឋានទន្លេបាសាក់​ឲ្យតារាស្រីរូបនេះជាមួយស្វាមី ​។​ ​

ជាក់ស្តែងបើ​គិត​មកដល់ពេលនេះ​ ​កែវ​ ចន្ទ​សម្ផស្ស ​បាន​រៀបការ​ ​១០ ឆ្នាំ​ហើយជាមួយស្វាមីរបស់ខ្លួន គឺលោក ឡេង រាជនរៈ​ និងទទួល​បាន​ចំ​ណង​ដៃ​កូនប្រុស​ពីរ​នាក់​ ​គួរ​ឱ្យ​ស្រឡាញ់ក្រោយលាក់មុខអស់ជាច្រើនឆ្នាំកន្លងមក​។​

មានប្រភពជិតស្និទ្ធសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថាការលាក់បាំងមិនព្រមបើកចំហមុខមាត់ពិតរបស់ស្វាមី គឺមិនមែន ដោយសារនាងមិនបានរៀបការតាមប្រពៃណីជាមួយស្វាមីនោះទេ តែស្វាមីរបស់តារាស្រីរូបនេះ ពីអតីតជាថៅកែផលិតកម្មរស្មីនាគមាស ផលិតកម្មដែលនាងធ្លាប់ច្រៀង​ ពេលចូលសិល្បៈដំបូង។ មួយវិញទៀតស្វាមីរបស់នាងស្រលាញ់នាងខ្លាំងណាស់ ហើយក៏មិនចូលចិត្តឲ្យតារាស្រីរូបនេះបង្អួតបង្ហាញពីក្រុមគ្រួសារច្រើនដែរ។

ដូចធ្លាប់​អះអាងប្រាប់ Sabay​​នាពេលកន្លងមក​ នាង​ថា​​ ខ្លួន​ចូលចិត្តជីវិតសាមញ្ញស្ងប់ស្ងាត់ ​ប៉ុន្ដែយ៉ាងណា​ក៏ដោយ ​កែវ​ ចន្ទសម្ផស្ស​ ​តែង​សរសើរ​ខ្លួនឯង​ដែល​មានសំណាង​ ​បានស្វាមី​ជា​មនុស្ស​ល្អ​ ​។​ ​គួរបញ្ជាក់ថា ​បច្ចុប្បន្ន ​កែវ​ ចន្ទសម្ជស្ស​ ​នៅតែ​ប្រកប​អាជីព​ជាតារាចម្រៀង​ធម្មតា​គ្រាន់តែមិនសូវចេញច្រៀងញឹកញាប់ជូចពីមុនព្រោះជាប់រវល់ការងារគ្រួសារ និងការងាររាជការបន្ថែម។

យ៉ាងណាមិញ ​សម្រាប់ថ្ងៃពិសេសនេះ​ ​សង្កេតឃើញថាសម្ផស្ស បានទទួល​ការ​ជូនពរ​ពីសំណាក់​មិត្តភក្តិ​ជាច្រើន ព្រមទាំងបាច់ផ្កា និងស្នាមថើបដ៏ផ្អែមល្ហែមពីស្វាមីទៀតផង៕

មើលរូបភាពខាងក្រោម៖

រូបភាពយកពី FB​ Page៖ កែវ ច័ន្ទសម្ភស្ស

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី