ហួសថ្លែង! ត្រឹមមួកស្មុគសាមញ្ញសោះ គ្រាន់តែឡើងម៉ាក Gucci ភ្លាម តម្លៃថ្លៃកប់តែម្ដង
- 2019-01-29 08:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសថ្លែង! ត្រឹមមួកស្មុគសាមញ្ញសោះ គ្រាន់តែឡើងម៉ាក Gucci ភ្លាម តម្លៃថ្លៃកប់តែម្ដង
ចន្លោះមិនឃើញ
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល ក្រោយក្រុមហ៊ុនម៉ាកល្បី Gucci បានបង្ហាញម៉ូដមួកថ្មីរបស់ពួកគេ ដែលជាមួកស្មុគសាមញ្ញធម្មតា។
បើតាមវិបសាយ tvpool បានបញ្ជាក់ថា អ្នកលេងបណ្ដាញសង្គមប្រចាំប្រទេសថៃមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមួកស្មុគដែលភាគច្រើនអ្នកចម្ការ និងប្រជាកសិករនិយមពាក់និងមានតម្លៃថោកនោះ ត្រូវបានក្រុមហ៊ុន Gucci បង្ហាញដាក់លក់ក្នុងតម្លៃខ្ពស់នឹកស្មានមិនដល់។
គួរបញ្ជាក់ថា មួកប្រភេទនេះ បានបង្ហាញខ្លួននៅឯកម្មវិធីបង្ហាញម៉ូដ "Gucci Cruise 2019”។ តាមវិបសាយដដែលបានបញ្ជាក់បន្ថែមថា មួកនេះដែរ បានដាក់បង្ហាញឡើង និងលក់ក្នុងតម្លៃ ១៤ ៤០០ បាត (៤៥០ ដុល្លារ)៕