រីករាយដើមឆ្នាំ! តារាល្បីៗកើតក្នុងខែមករា ធ្វើខួបឡើងសប្បាយ

  • 2019-01-31 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​ដើម​ឆ្នាំ​២០១៩ មាន​តារា​សម្តែង និង​ចម្រៀង​ជា​ច្រើន​ មាន​ខួប​កំណើត​ក្នុង​ខែ​ មករា ​។ ​ថ្ងៃ​ពិសេស​មាន​តែ​ម្តង​ ក្នុង​មួយ​ឆ្នាំ​របស់​តារា​ល្បី​ៗ​ទាំង​នេះ ​ត្រូវ​បាន​អ្នក​សិល្បៈ ​សាច់​ញាតិ ​និង​អ្នក​គាំ​ទ្រ ​Surprise ​ច្រើន​ដង ​រហូត​ធ្វើ​ឲ្យ​ម្ចាស់​ខួប​រំភើប​ចិត្ត ស្រក់​ទឹក​ភ្នែក​ក៏​មាន​។ ក្នុង​នោះ​មាន​ដូច​ជា៖

១. សូ​ដា នី​តា

តារា​សម្ដែង​រូប​នេះ ​មាន​ថ្ងៃ​កំណើត​​ ទី​១ ខែ​មករា​ ចំ​ថ្ងៃ​បុណ្យ​សាកល​តែ​ម្ដង។ ​ក្នុង​ថ្ងៃ​កំណើត​របស់​តារា​ស្រី​មាន​សម្រស់​ក្មេង​ មិន​ចាស់​តាម​អាយុ​សម្រាប់​ឆ្នាំ​នេះ ​ត្រូវ​សាច់​ញាតិ​និង​អ្នក​សិល្បៈ​ Surprise ​ខួប​ច្រើន​ដង​ និង​មាន​នំ​ខួប​តូច​ ធំ​ជា​ច្រើន​។ ​​ពិត​ជា​ធ្វើ​ឲ្យ​​ថ្ងៃ​នោះ​ កាន់​តែ​ពិសេស​ទ្វេ​ដង​សម្រាប់​ពិធី​កា​រី​នី​​សំនួន​វោហារ​មិន​ចេះ​រីង​ស្ងួត​ ឲ្យ​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ។​​

២. សុភ័ក្រ្ក កុសុម៉ា

ពិធីការីនី ​សំបូរ​វោហារ​កំប្លុក​កំប្លែង​រូប​នេះ មាន​ថ្ងៃ​កំណើត​ ទី៤​ ខែ​មករា។ មិន​ទាន់​ដល់​ថ្ងៃ​ខួប​ស្រួល​បួល​ផង ​តារា​រូប​នេះ​ត្រូវ​សាច់​ញាតិ​និង​ម្ដាយ​ Surprise ​ខួប​ ដល់​ក្នុង​បន្ទប់​ឡើង​ដាច់​ផ្ញា​។ ដល់​ថ្ងៃ​ខួប​ ទាំង​អ្នក​ចូលរួម​​ និង​ម្ចាស់​ខួប​សុទ្ធ​តែ​កំពូល​កូ​រ​ដូច​គ្នា ​ធ្វើ​ឲ្យ​ពិធី​ពេញ​ដោយ​ការ​សើច​ក្អាក​ក្អាយ ។ លើស​ពី​នេះ ​តា​ប៊ុយ ​ក៏​មាន​វត្តមាន​ក្នុង​ថ្ងៃ​ពិសេស​របស់​ពិធីការីនី ​ប្រចាំ​កម្ម​វិ​ធី "​ពេញ​ចិត្ត​ឬ​អត់​" ផង​ដែរ។​

៣. យូ​រី

ម្ចាស់​បទ "ចាក់​ទឹក​ដូង​" មាន​ថ្ងៃ​ខួប​នៅ​ថ្ងៃ​ទី​១០ ​ខែ​មករា ឈាន​ចូល​វ័យ​២៥​ឆ្នាំ។ ​អ្វី​កាន់​​តែ​ពិសេស ​គឺ​អ្នក​គាំ​ទ្រ​របស់​តារា​មុខ​ដូច​កូរ៉េ​រូប​នេះ បាន​រៀប​ចំ​លុយ​ចំនួន​ ៥​ពាន់​ដុល្លារ ដោយ​ថត​ជា​វីដេអូ​ជូន​ Idol ​របស់​ខ្លួន​ផង​ដែរ។ ​ដោយសារ​តែ​ស្រលាញ់​ អ្នក​គាំ​ទ្រ​ថែម​ទាំង​សន្យា​ថា​ ខួប​ឆ្នាំ​ក្រោយ​នឹង​ទិញ​កាបូប​ Brand ​​ថ្មី​មួយ​ឲ្យ​យូ​រី ថែម​ទៀត។ ក្រៅ​ពី​អ្នក​គាំ​ទ្រ ក៏​មាន​មិត្ត​សិល្បករ​ជា​ច្រើន​បាន​ទិញ​នំ​ និង​វត្ថុអនុស្សាវរីយ៍​ជា​ច្រើន ​ឲ្យ​តារា​ចម្រៀង​នៅ​ផលិត​កម្ម​សាន់​ដេ រូប​នេះ​ យ៉ាង​សប្បាយ​រីក​រាយ​ផង​ដែរ។

៤. ផន ស្រី​ខួច

​ថ្ងៃ​ទី​ ១៣​ មករា​ ជា​ថ្ងៃ​កំណើត​របស់​ម្ចាស់​បទ "​ជី​វិត​អ្នក​ម្ដាយ​" ដោយ​កញ្ញា ​បាន​រៀប​ចំ​យ៉ាង​សាមញ្ញ​។ ក្នុង​ថ្ងៃ​ពិសេស​នេះ ​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្ស​មាស បាន​ជូន​ពរ​ខ្លួន​ឯង ​ឲ្យ​ជួប​ស្នេហ៍​ពិត សុខភាព​ល្អ ​និង​ក្តី​ស្រមៃ​គ្រប់​យ៉ាង​បាន​ក្លាយ​ជា​ពិត។ ​តារា​ចម្រៀង​ស្រគត់ស្រគំ​​រូប​នេះ ​កម្រ​ធ្វើ​ខួប​ធំ​ដុំ​ណាស់ ​ដោយ​រាល់​ឆ្នាំ​រូប​នាង​តែង​រៀប​ចំ​ បែប​ធម្មតា​ៗ​រីករាយ​ជាមួយ​សមាជិក​គ្រួសារ​និង​មិត្ត​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។

៥. យ៉ាន លីន​ដា

តារា​ពូ​កែ​ថែ​រាង​ និង​សម្រស់​រូប​នេះ ​មាន​ថ្ងៃ​កំណើត​ ចំ​ថ្ងៃ​ទី​២២ ខែ​មករា ដោយ​ពិធី​ឆ្នាំ​នេះ​ធ្វើ​នៅ​ប្រទេស​អូស្ត្រាលី។ ឈាន​ចូល​វ័យ ៣៦​ឆ្នាំ ​អ្នក​ម្ដាយ​កូន​មួយ​ ប្រារព្ធ​ឡើង​យ៉ាង​សាមញ្ញ​បំផុត ដែល​មាន​តែ​ការ​ជួបជុំ​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​ស្និទ្ធស្នាល​ប៉ុណ្ណោះ។ ទោះ​ជា​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​ទៅ​នៅ​បរទេស ប៉ុន្តែ​មិត្តភ័ក្កិ​សិល្បៈ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន ក៏​បាន​ជូន​ពរ​ដល់​ យ៉ាន លីន​ដា ​​ក្នុង​ថ្ងៃ​ពិសេស​នេះ​ផង​ដែរ។ ​

៦. មាស សុខ​សោ​ភា

កំពូល​តារា​ចម្រៀង​សម្លេង​ផ្អែម ​រូប​នេះ​មាន​ថ្ងៃ​កំណើត​ ទី ២៩ ខែ​មករា។ ​ម្ចាស់​បទ​ "Everywhere Together” បាន​ជ្រើស​រើស​រ៉ូប​ពណ៌​ក្រហម ​ពេញ​ដោយ​ការ​រចនា​ម៉ូដ​ពិសេស​ពី លោក Oliva Kong ​ក្នុង​ថ្ងៃ​កំណើត​ខ្លួន យ៉ាង​មាន​ក្ដី​សុខ​បំផុត។ ​ក្រៅ​ពី​​អ្នក​គាំ​ទ្រ ​ក៏​មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន ​បាន​ជូន​ពរ​តារា​សម្បូរ​ប្រជាប្រិយ​ភាព​រូប​នេះ ​ហូរហែ ធ្វើ​ឲ្យ​ខួប​ឆ្នាំ​នេះ កាន់​តែ​ពិសេស​លើស​ឆ្នាំ​មុន​ៗ៕

អត្ថបទ៖ លឹម សុនា