ពិបាកនឹករក concept ថតរូប? មកមើល style រូបថតពិសេសអស្ចារ្យនៃគូស្នេហ៍ដើរជុំវិញពិភពលោក
- 2019-02-03 02:24:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកនឹករក concept ថតរូប? មកមើល style រូបថតពិសេសអស្ចារ្យនៃគូស្នេហ៍ដើរជុំវិញពិភពលោក
ចន្លោះមិនឃើញ
ជារឿងមិនគួរឲ្យជឿ ដែលគូស្នេហ៍១គូនេះ មាន follwers នៅលើ Instagram ដល់ទៅ ៤,៨ លាននាក់។
គូស្នេហ៍ គឺលោក Jack Morris មកពីចក្រភពអង់គ្លេស មានគណនី Instagram មានឈ្មោះថា aka @doyoutravel មានអ្នក follow ជាង ២,៨ លាននាក់ និង នាង Lauren Bullen មកពីប្រទេសអូស្ត្រាលី គណនីឈ្មោះ aka gypsea_lust ដែលមាន followers ជាង២លាននាក់។
មូលហេតុដែលគណនីរបស់ពួកគេមាន followers ខ្ទង់លានយ៉ាងនេះគឺដោយសារតែភាពប៉ិនប្រសព្វរបស់ពួកគេនៅក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ តាមរយៈរូបថតកម្រិតអាជីព និង ចំនួនអ្នក shares យ៉ាងច្រើននៅលើបណ្ដាញសង្គម។
នៅពេលឃើញពួកគេទាំង២នាក់នៅក្នុងរូប នោះបានន័យថាពួកគេប្រើជើងកាមេរ៉ា និង កំណត់វិនាទីឲ្យវាថតខ្លួនឯង។
Dailymail ធ្លាប់បានចុះផ្សាយកាលពីឆ្នាំ២០១៧ ដែលកាលណោះចំនួន followers របស់ bloggers ទាំង២នាក់នេះសរុប ៤,៥ លាននាក់នៅឡើយ ប៉ុន្តែ Morris បង្ហោះរូបម្តងៗ អាចរកចំណូលបានប្រមាណ ៩ ០០០ ដុល្លារ ខណៈដែល Bullen បង្ហោះម្តងបាន ៧ ៥០០ ដុល្លារ។
គូស្នេហ៍វ័យក្មេងទាំង២នាក់ធ្វើដំណើរជុំវិញពិភពលោកដើម្បីថតរូបផ្សព្វផ្សាយឲ្យយីហោលំដាប់អន្តរជាតិ និង ដើម្បី promote ទីតាំងទេសចរណ៍។
លោក Morris បាននិយាយថា លោកនឹងមិនបង្ហោះរូបឡើយ បើក្រុមហ៊ុនឲ្យក្រោម ៣ ០០០ ដុល្លារក្នុងការបង្ហោះរូប១សន្លឹក។
ផ្សព្វផ្សាយឲ្យយីហោលំដាប់អន្តរជាតិ bloggers ទាំងអាចទាមទារកម្រៃខ្ពស់មិននឹកស្មាន។ ក្រុមហ៊ុនទូរស័ព្ទមួយធ្លាប់ចំណាយ ៣៥ ០០០ ដុល្លារ ឲ្យ Morris សម្រាប់ការថត២ថ្ងៃ និង បង្ហោះរូប ៥ សន្លឹកនៅលើ Instagram៕