ប្រសិនបើអ្នកចង់ដឹងថាហេតុអ្វីបានជារូបថតទាំងនោះទាក់ទាញចិត្តចៅក្រមដើម្បីជាប់ shortlist ក្នុងការប្រលងប្រជែងស្នាដៃថតរូបកម្រិតអាជីពបាន សូមអូសទៅមើលរូបខាងក្រោមដោយផ្ចិតផ្ចង់។
រូបថតដែលជាប់ shortlist ក្នុងការប្រលងប្រជែងស្នាដៃ "ពានរង្វាន់ថតរូបពិភពលោករបស់ Sony ឆ្នាំ២០១៩" បានប្រកាសហើយ។ រូបទាំងនោះរាប់តាំងពីការថតរូបមនុស្សដ៏លេចធ្លោ ទេសភាពដ៏មានមន្តស្នេហ៍ និង រូបជីវិតសត្វព្រៃដ៏រស់រវើក។
ឆ្នាំនេះរូបថតពីសិល្បករថតរូបជាង ៣២៦ ០០០ នាក់ពីជុំវិញពិភពលោក ត្រូវបានដាក់ប្រកួតប្រជែង ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ ប៉ុន្តែឆ្លងកាត់ការវិវាគយ៉ាងម៉ត់ចត់ មានតែប៉ុន្មានរូបខាងក្រោមនេះប៉ុណ្ណោះដែលអាចទាក់ទាញចិត្តចៅក្រមដើម្បីជាប់ shortlist ឈានទៅប្រជែងជាស្នាដៃរូបថតល្អបំផុតប្រចាំឆ្នាំរបស់ពិភពលោកដែលរៀបចំដោយ Sony។
ប្រសិនបើអ្នកមានជម្រើស១ក្នុងចំណោមរូបទាំងនេះ តើរូបណាមួយដែលអ្នកគិតថាស្អាតបំផុតក្នុងចិត្តអ្នក?
Nadia Aly មកពីសហរដ្ឋអាមេរិចបាននិយាយថានាងបានយករូបនេះនៅនៅអង់តាក់ទិកកាលពីខែតុលា។
អ្នកថតរូបជនជាតិកាណាដាឈ្មោះ Sandi Little បាននិយាយថានាងបានចូលរួមព្រឹត្តិការណ៍ទស្សនាឥន្ទ្រី Nova Scotia រួមជាមួយអ្នកថតរូបជាច្រើននាក់ទៀត។
Lifeng Chen មកពីប្រទេសចិនបានថតរូបអំឡុងពិធីគោរពបូជាតាមបែបព្រះពុទ្ធសាសនាដែលមានមនុស្សរាប់ពាន់នាក់ឡើងភ្នំនៅខេត្តស៊ីឈួន។
Akhlas Uddin បានថតរូបនៅស្ថានីយរថភ្លើង Tongi នៅប្រទេសបង់ក្លាដេស
លោក Greg Lecoeur មកពីប្រទេសបារាំងថតរូបជិតបំផុតរបស់សត្វឆ្មាទឹកនៅក្នុងឆ្នេរសមុទ្រNorthumberland ក្នុងប្រទេសអង់គ្លេស។
លោក Arnaud Guillard មកពីប្រទេសបារាំងបានថតរូបភាពនេះក្នុងអំឡុងពេលបាតុកម្មនៅទីក្រុងប៉ារីស
Poramin Kanyakool អ្នកថតរូបជនជាតិថៃបានបាឡុងនេះនៅអំឡុងពេលធ្វើដំណើរក្នុងប្រទេសទួរគី
Dikpal Thapa ថតរូបអ្នកស្រុកនេប៉ាល់រកឃ្មុំនៅលើភ្នំហិមាល័យ
Roslan Nasir មកពីប្រទេសម៉ាឡេស៊ីបាននិយាយថានាងបានថតរូបភ្នំភ្លើងនេះនៅម៉ោង៤ទៀបភ្លឺ នៅពេលដែលពន្លឺព្រះអាទិត្យទើបតែងើបពីដំណេកក្រោមអាកាសធាតុត្រជាក់៨អង្សាសេ។
Alimohammad Karami ថតរូបពិធីបុណ្យប្រពៃណីរបស់អ៊ីរ៉ង់នៅនិទាឃរដូវ
អ្នកថតរូបជនជាតិអង់គ្លេសលោក Dean Grossmith ថតរូបទំនប់វារីអគ្គិសនីដែលមានកម្ពស់ខ្ពស់បំផុតរបស់ប្រទេសអូទ្រីសរហូតដល់ទៅជាង ២០០ ម៉ែត្រ។
Chun Kit Kevin So បានថតរូបនិទាឃរដូវនៅពេលសាគូរ៉ារីកក្នុងតូក្យូប្រទេសជប៉ុន។
អ្នកថតរូបជនជាតិអ៊ុយក្រែន Denys Borysov ថតរូបសិស្សសាលាកំពុងហាត់បាល់ក្រោមអ័ព្ទក្រាស់។
អ្នកថតរូបមកពីចក្រភពអង់គ្លេសឈ្មោះ Tracey Lund បានថតរូបបក្សីសមុទ្រកំពុងប្រមាញ់ចំណីក្នុងទឹក។
Georgios Papapostolou មកពីប្រទេសក្រិកបានថតរូបឪពុកនិងកូនប្រុសប្រើវិធីប្រពៃណីដើម្បីច្របាច់ទឹកដោះចៀម។
អ្នកថតរូបជនជាតិចិនឈ្មោះ Zhou Dainan បានថតរូបគ្រួសារពិចនិចក្រោមតង់នៅទីក្រុងក្វាងចូវ។
Qin Fan មកពីប្រទេសចិនបានថតរូបភាពនេះបង្ហាញពីកងកម្លាំងពិសេសប៉ូលីសកំពុងហ្វឹកហាត់កាយសម្បទានៅក្នុងខេត្តហ៊ូណាន។
ប្រភព៖
Dailymail
ប្រែសម្រួល៖ សុខ លាងហ៊ត