Katy Perry ទើបបានកាដូចិញ្ចៀនភ្ជាប់ពាក្យតម្លៃ៥លានដុល្លារ សង្ស័យជាចិញ្ចៀនអតីតភរិយាសង្សារ
- 2019-02-17 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Katy Perry ទើបបានកាដូចិញ្ចៀនភ្ជាប់ពាក្យតម្លៃ៥លានដុល្លារ សង្ស័យជាចិញ្ចៀនអតីតភរិយាសង្សារ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៤កុម្ភៈដែលត្រូវជាថ្ងៃនៃក្ដីស្រលាញ់ថ្មីៗនេះ Katy Perry ត្រូវបានសុំរៀបការពីសង្សារតារាសម្ដែង Orlando Bloom ដោយបំពាក់ចិញ្ចៀនពេជ្រតម្លៃដល់ទៅ៥លានដុល្លារ ប៉ុន្តែស្រាប់តែមានការសង្ស័យថានេះជាចិញ្ចៀនចាស់ ដែលធ្លាប់បំពាក់ឲ្យអតីតភរិយាតារាម៉ូដែល Miranda Kerr។
បើតាមសារព័ត៌មានផ្សេងៗបានចុះផ្សាយជាព្រោងព្រាត ព្រមទាំងមានរូបភាពបញ្ជាក់ផងនោះ គេសង្កេតឃើញថា ចិញ្ចៀនពេជ្រទើបតែបំពាក់ឲ្យម្ចាស់បទ "Roar” គឹមានរូបរាងស្រដៀងគ្នានឹងចិញ្ចៀនដែលតារាម៉ូដែល Miranda Kerr ធ្លាប់ពាក់មែនទែនដោយគ្រាន់តែកែច្នៃបន្តិចបន្តួចតែប៉ុណ្ណោះ។
កាលពីឆ្នាំ ២០១០ Orlando បានបំពាក់ចិញ្ចៀននេះឲ្យអតីតភរិយាម្ដងរួចមកហើយ ដោយមានតែត្បូងពណ៌សពីខាងលើ។ ក្រោយមកលោកក៏ផ្លាស់ប្ដូរពណ៌ត្បូងធំខាងលើ និងពណ៌ត្បូងខាងក្រៅដោយរក្សាទម្រង់រាងដដែល។ បើយោងទៅតាមអ្នកជំនាញត្បូងលោក James Allen ចិញ្ចៀននេះអាចមានទំហំ៤ការ៉ាត់ ដែលជាចិញ្ចៀនត្បូងពណ៌ផ្កាឈូកអមដោយត្បូងពណ៌សខាងក្រៅ និងអាចមានតម្លៃជាង៦លានដុល្លារឯណោះ មិនមែនត្រឹម៥លានដុល្លារដូចសារព័ត៌មានភាគច្រើនប៉ាន់ស្មាននោះឡើយ៕