សេដ្ឋីកសិកម្ម បារម្ភពីជំងឺផ្ដាសាយលើសត្វជ្រូក កំពុងផ្ទុះនៅវៀតណាមក្ដៅៗ

  • 2019-02-20 04:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី​ អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ប្រជាកសិករ​ប្រកប​របរ​ចិញ្ចឹម​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ចំពោះ​ជំងឺ​ផ្ដាសាយ​ជ្រូក បន្ទាប់​ទទួល​ដំណឹង​ពី​​ក្រសួងកសិកម្ម ​និង​អភិវឌ្ឍន៍​ជនបទ​ នៃ​ប្រទេស​វៀតណាម​​បាន​ចេញ​សេចក្ដី​ការណ៍​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ផ្លូវការ​​ ដោយ​រក​ឃើញ​មាន​ជំងឺ​ផ្ដាសាយ​នេះ​​មាន​ឈ្មោះ​ថា​ African Swine Fever (AFS) កើត​ឡើង​នៅ​ចំនួន​ ០៨តំបន់​នៅ​ក្នុង​ខេត្តHung Yen និងខេត្ត Thai Binh កាល​ពី​ថ្ងៃទី​ ១៩ កុម្ភៈ​ ២០១៩​។

លោកឧកញ៉ា​ ម៉ុង ឫទ្ធី​ ​​​​តាម​រយៈ​ឆ្លើយ​តប​​ភ្លាម​ៗ ​លើ​គណនី​ហ្វេស​បុក​ផ្ទាល់​ លោក​ឧកញ៉ា​​​បាន​រៀប​រាប់​ជុំវិញ​ការ​បង្ការ​ទប់ស្កាត់​ករណី​នេះ​ថា​៖​ ​"ខ្ញុំ​បាន​អំពាវ​នាវ​ដល់​ តាម​បណ្ដា​កសិដ្ឋាន​ក្រោម​ឱវាទ​ទាំង​ខ្នាត​តូច​ មធ្យម​ និង​ខ្នាត​ធំ​ឲ្យ​កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​ដាក់​បទបញ្ជា​រ​ ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​​ជីវ​សុវត្តិភាព​ឲ្យ​បាន​ខ្ពស់​បំផុត​ ។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​ទាំង​អស់​គ្នា​សូម​ចូលរួម​បង្ការ​ហានិភ័យ​នេះ​ ដោយ​បង្កើន​​ការ​ប្រុងប្រយ័ត្ន​លើ​ជីវ​សុវត្តិភាព​ឲ្យ​បាន​ខ្ពស់​បំផុត​ បើ​មាន​ករណី​នេះ​កើត​ឡើង​នៅ​តំបន់​ណា​ សូម​កុំ​លាក់​ព័ត៌មាន​និង​ត្រូវ​តែ​យក​សត្វ​នោះ​ទៅ​កប់​ចោល​ និង​កុំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ឲ្យ​សោះ ​នាំឲ្យ​មាន​បញ្ហា​ដល់​សុខភាព​មនុស្ស​"។

សូមអានវិធីបង្ការនៅខាងក្រោមនេះ៖

អត្ថបទ៖ ស៊ិន សាវ៉េត