តាមសន្យា ​រង្វាន់​អាពាហ៍ពិពាហ៍ជិត ៤០០ រង្វាន់​ បានដល់ដៃគូ​ស្វាមីភរិយា​ថ្មី​ទូទាំង​ប្រទេស​ហើយ

  • 2019-02-25 03:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង្វាន់​អាពាហ៍ពិពាហ៍​ជិត ៤០០ រង្វាន់ ទៅដល់​គូ​ស្វាមីភរិយា​ថ្មី​ជិត ៤០០ គូ ដែល​មាន​សំណាង​ឈ្នះ​នូ​វ​រង្វាន់​ផ្សេងៗ​គ្នា​ក្រោយពេល​បាន​ទិញ​ស្រា​បៀរ​កម្ពុជា និង ភេសជ្ជៈ ខ្មែរ ប៊ែ​វើរី​ជី​ស សម្រាប់​បម្រើ​ជូន​ដល់​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។

ព្រឹត្តិការណ៍​ចែក​មហារង្វាន់​អាពាហ៍ពិពាហ៍​នេះ ត្រូវ​បាន​ធ្វើឡើង​ជា​ពីរ​កន្លែង​ផ្សេងគ្នា៖

  • ទី​១ នៅ​ឯកា​រិ​យាល័យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស ដែល​ស្ថិតនៅ​ផ្លូវ​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ

  • ទី ២ លើ​ឆាក​ប្រគំ​តន្ត្រី Cambodia Rock the Nation នៅឯ​ខេត្ត​កំពង់ចាម ហើយ​រ​ង្វាន់​ទាំងអស់​នោះ​រួមមាន​៖ ទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន ៥ រ​ង្វាន់ ទឹកប្រាក់ ១០០០ ដុល្លារ ចំនួន ២៥ រ​ង្វាន់ ម៉ាស៊ីន​បោកគក់ ចំនួន ៨៤ រ​ង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ១៣១ រ​ង្វាន់ និង ទូរ​ទស្សន៍​ទំ​ហំ ៣១ អ៊ីង ចំនួន ១៣០ រ​ង្វាន់

​លោក​ឧក​ញ្ញា លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស​ បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ប្រគល់រ​ង្វាន់​ទាំង​នោះ​រួច​ថា៖ “​វា​ជា​អារម្មណ៍​កាន់តែ​សប្បាយរីករាយ​មួយ​សម្រាប់​ខ្ញុំ ដែល​ស្រា​បៀរ​កម្ពុជា និង ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើរី​ជី​ស ទទួល​បាន​ការ​គាំទ្រ និង ជាពិសេស​កាន់តែ​ពេញ​និយម​ទិញ​យកទៅ​ដាក់ជូន​ភ្ញៀ​វ​អាពាហ៍ពិពាហ៍​របស​គូ​ស្វាមីភរិយា​រាប់ពាន់​គូ​ទូទាំង​ប្រទេស​កម្ពុជា​។​”

សូមបញ្ជាក់​ផងដែ​រថា ការចាប់​ឆ្នោត​ផ្សង​សំណាង​សម្រាប់រ​ង្វាន់​អាពាហ៍ពិពាហ៍​នេះ ត្រូវបាន​ធ្វើឡើង​កាល​ប្រមាណ​ជា ៣ សប្តាហ៍​មុន។ ដោយឡែក​ដើម្បី​មាន​ឱកាស​ចូលរួម​ឈ្នះរ​ង្វាន់​អាពាហ៍ពិពាហ៍​ខាងលើ​ជា​បន្តបន្ទាប់ អតិ​ថិ​ជន​ទាំងអស់​គ្រាន់តែ​ទិញកញ្ចប់​រោង​ការ ដែល​មាន​ការផ្តល់ជូន​ពិសេស ពី​ស្រា​បៀរ​កម្ពុជា​គឺ ចំនួន ២៥ កេស នោះ​អតិថិជន​នឹង​ទទួលបាន ៣ កេស បន្ថែម​ដោយ​ឥតគិតថ្លៃ សន្លឹកឆ្នោត ១ សន្លឹក បូករួម​ជាមួយ​សៀវភៅ​កត់​ចំណងដៃ ចំនួន ២ ក្បាល​បន្ថែម​ទៀត​ផងដែរ​។

ខ្មែរ ប៊ែ​វើរី​ជិ​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី