​ឯកឧត្តម ​សៅ សុខា ​ប្រាប់​ឱ្យ​ប្រើ​ពាក្យ​ដើម​វិញ Offside គឺ Offside អត់​​ប្រើ​ជំហរ​ក្រៅ​ល្បែង​ទេ

  • 2019-03-11 04:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​ឯកឧត្តម សៅ សុខា ​បាន​បញ្ជាក់​គាំទ្រ​​បាល់​ទាត់​នឹង​ប្រើ​ពាក្យ​បច្ចេកទេស​ដើម​វិញ ដែល​មាន​ន័យ​ថា​មិន​បក​ប្រែ​ពាក្យ​ទាំង​នោះ​ឡើយ។

ត្រង់​ចំណុច​នេះ​គឺ​មាន​ន័យ​ថា ​នឹង​ប្រើ​ពាក្យ​បច្ចេកទេស​ជា​ទូទៅ គឺ Offside ​នៅ​តែ​ប្រើ Offside ​ដដែល Free-kick ​នៅ​តែ​ប្រើ Free-kick ​មិន​បក​ប្រែ​ទៅ​ជា​ភាសារ​ខ្មែរ​ថា Offside ​ជំហរ​ក្រៅ​ល្បែង ​និង Free-kick ​បក​ថា ​ទាត់​ដោយ​សេរី​នោះ​ទេ។ ការ​ឱ្យ​ប្រើ​ពាក្យ​បច្ចេកទេស​ដើម​នេះ ​ត្រូវ​បាន​ឯកឧត្តម សៅ សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បញ្ជាក់​ថា​បាល់ទាត់​ជា​កីឡា​អន្តរជាតិ ​ហើយ​ពាក្យ​បច្ចេកទេស​ទាំង​អស់ ​សុទ្ធ​តែ​ត្រូវ​ប្រើ​ទូទាំង​ពិភព​លោក។

រំលឹក​ទៅ​វិញ​បន្តិច​ថា ​នៅ​ឆ្នាំ​មុន ​គណៈកម្មាការជាតិអូឡាំពិកកម្ពុជា (NOCC) ​បាន​បើក​វគ្គ​ខ្លី​ដល់​អ្នក​កាសែត​និង​ពិធីករ ពិធី​ការិនី​ទាំង​អស់ ​ដោយ​ប្រើប្រាស់​ភាសា​ជាតិ ​ក្នុង​ការ​អត្ថាធិប្បាយ។ ​ដោយ​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​ត្រូវ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​វិញ ដូច Offside ​បក​ថា​ជំហរ​ក្រៅ​ល្បែង Free-kick ​ទាត់​បាល់​ដោយ​សេរី ​Penalty ​បាល់​ពិន័យ​១១​ម៉ែត្រ​ជា​ដើម៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី