អាណិត​ក្មេង​ខ្លាំង! បេនីយុំាង សុខ​ចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​មិន​ស្ដាយ ប្រកាស​រក​ម៉ែ​ដោះ​​មើល​កុមារ​អភ័ព្វ

  • 2019-03-28 01:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា មើល​ពី​ខាង​ក្រៅ ចូល​ចិត្ត​ភាព​សិចស៊ី ស៊ីវិល័យ ប៉ុន្តែ​កញ្ញា បេនីយុំាង ក៏​មាន​ចិត្ត​បុណ្យ​គួរ​ឲ្យ​សរសើរ​ដែរ ដោយ​នៅ​ពេល​នេះ នាង​បាន​ប្រកាស​សុខ​ចិត្ត​ចេញ​លុយ​ផ្ទាល់​ខ្លួន សម្រាប់​ផ្ដល់​ជូន​ម៉ែ​ដោះ​រូប​ណា ដែល​សុខ​ចិត្ត​មក​មើល​ថែ​ទាំ​កុមារ​អភ័ព្វ ដែល​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ខួរ​ក្បាល ។

តាម​កញ្ញា បេនីយុំាង បាន​ឲ្យ​ដឹង​ថា កុមារ​ខាង​លើ ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោល​ប្រមាណ​ជាង ៥ខែ​មក​ហើយ ដោយ​សារ​រូប​គេ​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ខួរ​ក្បាល។ បច្ចុប្បន្ន​កុមារ​អភ័ព្វ​ខាង​លើ បាន និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ ស្ថានភាព​របស់​កុមារ​តូច បាន​ឈាន​ដល់​ដំណាក់​កាល វះកាត់​ហើយ។

ស្រី​ស្អាត បញ្ជាក់​ថា កុមារ​រូប​នេះ បាន​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ពី​មន្ទីរ​ពេទ្យ​ខាង​លើ ដែល​រាប់​ថា​ជា​ភ័ព្វ​មួយ​របស់​គេ។ យ៉ាង​ណា បញ្ហា​ដែល​ប្រឈម​នោះ ថា​តើ​បាន​អ្នក​ជា​អ្នក​នៅ​ចាំ​មើល​ថែ កុមារ​តូច ក្នុង​ពេល​ទទួល​ព្យាបាល​នេះ។ ដូច្នេះ​ហើយ តារា​ស្រី បាន​ប្រកាស​រក​ម៉ែ​ដោះ​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ ដើម្បី​មក​មើល​ថែ​កុមារ​តូច ដោយ​ក្នុង​នោះ​នាង​សុខ​ចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​សម្រាប់​ថ្លៃ​ហត់នឿយ​របស់​ម៉ែ​ដោះ។

“នាង​ខ្ញុំ​សុំ​ប្រកាស​រក​ម៉ែ​ដោះ​ដែល​មាន​ចិត្ត​ស្រលាញ់​មេត្តា​ដល់​ក្មេង​ដើម្បី​មើល​ថែ​ក្មេង​ម្នាក់​នេះ នាង​ខ្ញុំ​នឹង​ជូន​ប្រាក់​ផ្ទាល់​ខ្លួន​ទៅ​គាត់​ក្នុង​ការ​មើល​ក្មេង​នេះ សូម​ជួយ​ស៊ែរ​បន្ត​ដើម្បី​ឆាប់​រក​បាន​អ្នក​មើល​ថែ​អោយ​បាន​លឿន​នឹង​ឆាប់​បាន​វះកាត់​អោយ​គាត់​មាន​ជីវិត​បាន​រស់​ផង!”។ បេនីយុំាង អំពាវនាវ។

តារា​ស្រី បញ្ជាក់​ថា បច្ចុប្បន្ន​នាង​កំពុង​តែ​រក​ម៉ែ​ដោះ​ហើយ ដោយ​ចង់​បាន​អ្នក​ដែល​មាន​ជំនាញ​មើល​ថែ​បាន​ល្អ​ទៀត។ប៉ុន្តែ​នៅ​រក​មិន​ទាន់​បាន​នៅ​ឡើយ។ ដូច្នេះ​ហើយ នាង​ស្នើ​បង​ប្អូន ជួយ​ចែក​ចាយ​សារ​របស់​នាង​បន្ត ដើម្បី​ឆាប់​រក​បាន​អ្នក​មើល​ថែ។

ក្រៅ​ពី​ប្រាក់​ប្រចាំ​ខែ បេនីយុំាង បញ្ជាក់​ថា នាង​ក៏​នឹង​មាន​ប្រាក់​ប្រចាំ​ថ្ងៃ​ទៀត​ដែរ សម្រាប់​បន្ថែម​ឲ្យ​ម៉ែ​ដោះ ក្នុង​វេលា​មើល​ថែ​កុមារ​អភ័ព្វ​ខាង​លើ ត្បិត​ថា នាង​ពិត​ជា​ចង់​ឲ្យ​កុមារ​រូប​នេះ បាន​មាន​ភ័ព្វ​បន្ត​រស់រាន​នៅ​លើ​ផែន​ដី​នេះ​ត​ទៅ​ទៀត​ណាស់៕

បេនីយុំាង ទៅ​មើល​កុមារ​អភ័ព្វ​ផ្ទាល់​ដល់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ
បេនីយុំាង ចុះ​ទៅ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ជា​មួយ​កុមារ​ៗ​កន្លង​មក(រូបថត៖ ហ្វេសប៊ុក បេនីយុំាង)

អត្ថបទ៖ ទារិកា

អត្ថបទថ្មី