ឮថាឆ្នាំនេះក្តៅខ្លាំង​! តោះទៅលេងបុណ្យ​ភូមិ​ ចូលភូមិ​អា​យស៍ IZE ត្រៀមតែត្រជាក់ចិត្ត​ត្រជាក់កាយ

  • 2019-03-28 10:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ឥឡូវ ភូមិ​អា​យស៍ IZE ភូមិ​ដ៏​ត្រជាក់​ប្រចាំ​បុណ្យ​ភូមិ ត្រៀមខ្លួន​មក​ទៀ​ត​ហើយ មក​កំដរ​បរិយាកា​សអោយ​កាន់តែ​សប្បាយរីករាយ និង ត្រជាក់​ស្រួល​សម្រួល​ដល់​អ្នក​មកលេង​បុណ្យ​បុណ្យ​ភូមិ​ក្រោម​អាកាសធាតុ​ក្តៅ​ខែចេត្រ​ខាងមុខនេះ​ចាប់ពី​ថ្ងៃទី ៥-៦-៧ ខែ មេសា ឆ្នាំ ២០១៩ នៅ​វត្ត​ព្រះ​ធាតុ ក្បែរ​រ​ង្វ​ង់​មូល​គួរ​ស្រូវ ផ្លូវជាតិ​លេខ ២ ប្រមាណ ៦​គីឡូម៉ែត្រ ពី​វត្ត​ភ្នំ​តែប៉ុណ្ណោះ​។

លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​របស់​ទឹកក្រូច​អាយ​ស៏ IZE ប្រកាស​ឱ្យ​អ្នក​មកលេង​បុណ្យ​ឆ្នាំ​នេះ កុំភ្លេចមក​យក អាវយឺត​បុណ្យ​ភូមិ និង កែវ​ទឹកក្រូច​អា​យស៍ IZE ដែល​វត្ថុ​អនុស្សាវរីយ៍​ប្រចាំ​បុណ្យ​ភូមិ​ពី​ភូម​អា​យស៍ IZE ហើយ​បើ​ក្តៅ​ខ្លាំង​ត្រូវការ​កន្លែង​ត្រជាក់​ស្រួល អង្គុយ​សម្រាក​ស្រួល ញាំ​អា​យស៍ IZE ទឹក​ផ្លែ​ជូ​ប ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ឬ ទឹកបរិសុទ្ធ​កម្ពុជា សូម​ចូលទៅក្នុង​ទូរ​បន្ទ​ប់​ទឹកកក​របស់ភូមិ​អា​យស៍​ដោយ​ឥត​ថ្លៃ​។​

កញ្ញា យូគី តំណាង​គណៈកម្មការ​រៀ​ប​ចំ​បុណ្យ​ភូមិ ក៏​បាន​និយាយ​ដោយ​ខ្លី​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​បុណ្យ​ភូមិ​ថា “​អត់​អា​យស៍ ម៉េច​បាន បុណ្យ​ភូមិ​ឆ្នាំ​ហ្នឹង​!” ហើយ​សូម​គោរ​ព​អញ្ជើញ​ទស្ស​និក​ជន​លេង​សប្បាយ​ដូច​រាល់​ឆ្នាំ​តាម​ការគួរ​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី