​រូប​ភាព​ប្រណាំង​រទេះ​សាឡី​គោបែបប្រពៃណី​របស់​អ្នក​កំពង់​ស្ពឺ​

  • 2019-04-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថិត​នៅ​ខាងលិច​វត្ត​អង្គ​មេត្រី​ ​ភូមិ​ក្រាំង​ស្វាយ​ ឃុំ​រលាំង​គ្រើល​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ​រទេះ​សាឡី​គោ​ជា​ច្រើន​គ្រឿង​មក​ពី​ជុំ​គ្នា​ដើម្បី​ចូល​​រួម​ប្រណាំង​គ្នា​នៅ​ទីលាន​វាល​ស្រែ​មួយ​កន្លែង​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ខិត​ជិត​ចូល​មក​ដល់​។

រទេះសាឡីគោកំពុងបំបោលកាត់កូនខ្លែងបើកកម្មវិធី

បើ​តាម​អ្នក​រៀប​ចំ​កម្ម​វិធី​បែប​ប្រពៃ​ណី​ត​ទាំង​ពី​បុរាណ​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​ លោក ​ចាប ​រ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​រទេះ​សាឡី​គោ​ដែល​បាន​ចូល​រួម​ប្រណាំង​​ឆ្នាំ​នេះ​មាន​​២៦​​រទេះ​ មក​ពី​រាជធានី​ភ្នំពេញ​២​រទេះ​ ខេត្ត​កណ្ដាល​ ៧រទេះ​ និង​ខេត្ត​កំពង់​ស្ពឺ​ដែល​ជា​ម្ចាស់​ទឹក​ដី​មាន​ ១៧​រទេះ​។

រទេះសាឡីគោកំពុងបំបោលកាត់កូនខ្លែងបើកកម្មវិធី

ការ​ប្រារព្ធ​ពិធី​ប្រណាំង​រទេះ​សាឡី​គោ​លឿន​ប្រចាំ​​ខេត្ត​កំពង់​ស្ពឺ​នេះ​មាន​គោល​បំណង​ធំ​២គឺ ១.​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ជិត​ឈាន​ចូល​មក​ដល់​ និង​ទី២​. ដើម្បី​ថែ​រក្សា ការពារ ​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​បុរាណ​​របស់​ប្រជាជន​មិន​ឲ្យ​បាត់បង់។ ​​ ក្រោយ​ការ​ប្រណាំង​​រទេះ​សាឡី​ដែល​ទទួល​ចំណាត់​ថ្នាក់​ក្នុង​ការ​ប្រណាំង​ឆ្នាំ​នេះ​រួម​មាន​៖​

  • ចំណាត់​ថ្នាក់​លេខ​១៖ រទេះ​សាលី​គោ​ឈ្មោះ អា​ស្រី​ម៉ី​ មក​ពី​រាជធានី​ភ្នំពេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ចិក ​សែ​។
  • ចំណាត់​ថ្នាក់​លេខ​២៖ រទេះ​សាលី​​គោ​ឈ្មោះ ពិភព​ថ្មី មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ដែល​មាន​ម្ចាស់​ឈ្មោះ អូន ឆើត។
  • ចំណាត់​ថ្នាក់​លេខ​៣៖ រទេះ​សាលី​​គោ​ឈ្មោះ រីករាយ មក​ពី​ខេត្ត​កំពង់​ស្ពឺ ដែល​មាន​ម្ចាស់​ឈ្មោះ​ អូន​រ៉ា។

សូមទស្សនារូបសកម្មភាពប្រណាំងរទេះសាឡីគោដូចខាងក្រោម៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី