ចូលឆ្នាំថ្មី ធារី ចន្ថាប៊ីន ជូនពរពលរដ្ឋខ្មែរជួបតែសេចក្តីសុខចម្រើន
- 2019-04-11 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មី ធារី ចន្ថាប៊ីន ជូនពរពលរដ្ឋខ្មែរជួបតែសេចក្តីសុខចម្រើន
ចន្លោះមិនឃើញ
ធារី ចន្ថាប៊ីន មិនបានមកលេងស្រុកខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះទេដោយសារក្លឹប Terrangganu នៅជាប់ប្រកួតលីគធម្មតា ប៉ុន្តែកីឡាករខ្មែរ-បារាំងរូបនេះជូនពរពលរដ្ឋខ្មែរដែរ។
ធារី ចន្ថាប៊ីន បានជូនពរថា **៖«សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ខ្ញុំសូមជូនពរឲ្យពលរដ្ឋខ្មែរគ្រប់រូបមាន សុខភាពល្អ និងសុភមង្គល។ សូមមានពេលវេលាដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ។ ខ្ញុំពិតជានឹកស្រុកខ្មែរ ហើយសូមផ្ញើសេចក្តីស្រលាញ់ដល់កម្ពុជាផង»** ។
កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រកបអាជីពបាល់ទាត់នៅក្លឹប Terengganu FA នៃលីគបាល់ទាត់ម៉ាឡេស៊ីឆ្នាំទី២ បន្ទាប់ពីឆ្នាំទី១រដូវកាល២០១៨ធ្វើបានល្អរហូតក្លឹបបន្តក្រុងថ្មី៕