បទ "លាដែនប៉ៃលិន" ភ្លេងរសជាតិថ្មី ពីរោះស្រទន់ណាស់ ឯសំនៀងពេញដោយមន្តបំពេ
- អង្គារ, 7 ឧសភា 2019 04:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទ "លាដែនប៉ៃលិន" ភ្លេងរសជាតិថ្មី ពីរោះស្រទន់ណាស់ ឯសំនៀងពេញដោយមន្តបំពេ
ចន្លោះមិនឃើញ
ឃើញថា មួយរយៈចុងក្រោយនេះ សកម្មភាពចេញច្រៀងបទមរតកដើមមានច្រើន ម្នាក់ៗមានទឹកដមសំឡេងពីរោះម្យ៉ាងៗម្នាក់។ ជាក់ស្ដែងដូចតារាចម្រៀងម្នាក់ ឈ្មោះ "អរុណ" បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយទឹកដមសំឡេង ស្រទន់ ផ្អែមរបស់គេក្នុងបទ "លាដែនប៉ៃលិន"។
បទ "លាដែនប៉ៃលិន" សំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន។ អរុណ ដែលមិនដឹងថាជាតារាចម្រៀងអាជីព ឬយ៉ាងណា បានយកបទនេះមកច្រៀង Cover ដោយកែប៉ារ៉ូលខ្លះ ពីនារី មកជាបុរសច្រៀងវិញ ដើម្បីឲ្យស៊ីគ្នាទៅនឹងសាច់រឿង បុរសដែលបាន និងកំពុងជួបទុក្ខព្រួយស្នេហ៍ម្នាក់។
ជាមួយទំនុកភ្លេងធ្វើសាថ្មី តម្រូវនឹងបរិបថថ្មី យឺតៗតែពេញដោយមនោសញ្ចេតនា អរុណ បានឆក់បេះដូងអ្នកស្ដាប់រាប់ម៉ឺននាក់ ជាមួយតិចនិកប្រើសំឡេង ដ៏ស្រទន់ ពេញដោយមន្តបំពេរបស់គេ រៀបរាប់ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់បុរសម្នាក់ មុនពេលគេឃ្លាតចេញ ពីកន្លែងម៉ឺនសែនអនុស្សាវរីយជាមួយសង្សារសំណព្វចិត្ត។ នោះគឺ "ដែនប៉ៃលិន" ទឹកដីត្បូងពេជ្ររបស់កម្ពុជាយើង។