រឿងរ៉ាវ ៤ យ៉ាងគួរឲ្យភ្ញាក់ផ្អើលតែមិនសូវមានអ្នកដឹង ពីឌីជេរូបសង្ហា Diplo
- 2019-05-07 04:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ ៤ យ៉ាងគួរឲ្យភ្ញាក់ផ្អើលតែមិនសូវមានអ្នកដឹង ពីឌីជេរូបសង្ហា Diplo
ចន្លោះមិនឃើញ
អ្នកចូលចិត្តតន្ត្រីប្រាកដជាស្គាល់ Diplo ដែលជាឌីជេ និងអ្នកផលិតបទភ្លេងដ៏ឆ្នើមលំដាប់អន្តរជាតិ។ លោកបានធ្វើឲ្យមនុស្សទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយស្នាដៃ និងកំណត់ត្រាទទួលពានជាច្រើនក្នុងពេលកន្លងមក តែមានអ្នកគាំទ្រតិចតួចប៉ុណ្ណោះដែលដឹងរឿងទាំង ៤ យ៉ាងនេះ ពីក្រោយអាជីពជាឌីជេរបស់បុរសវ័យ ៤០ ឆ្នាំរូបនេះ។
១. Diplo ធ្លាប់ជាអ្នកដឹកនាំភាពយន្ត
មុនពេលក្លាយខ្លួនជាឌីជេ Diplo បានប្រឡូកខ្លួនក្នុងវិស័យភាពយន្តក្នុងងារជាអ្នកដឹកនាំ។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Temple លើផ្នែកតន្រ្តី និងភាពយន្ត។ ក្រោយមក លោកបានបញ្ចេញស្នាដៃដឹកនាំដំបូងសម្រាប់រឿង “Favela on Blast” ដែលជាភាពយន្តឯកសារ រៀបរាប់ពីវប្បធម៌ និងប្រវត្តិរបស់តន្រ្តីនៃប្រទេសប្រេស៊ីល។ កាលណោះ លោកបានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យភាពយន្ត រហូតឃ្លាតឆ្ងាយពីតន្រ្តីមួយរយៈ ដើម្បីផ្ដោតលើការដឹងនាំ។ លើសពីនោះ លោកបានបង្ហាញខ្លួនក្នុងភាពយន្តជាច្រើនទៀតដូចជា Malice N Wonderland, 22 Jump Street, 808, I'll Sleep When I'm Dead, Florida to California, Chelsea, Ridiculousness, ហើយលោកបានសម្ដែងជាគ្រូបង្ហាត់របស់ Pokémon ក្នុងរឿង Pokémon: Detective Pikachu ដែលត្រៀមបញ្ចាំងក្នុងពេលឆាប់ៗទៀតផង។
២. Diplo ជាសប្បុរសជន
Diplo បានបង្កើតមូលនិធិ Heaps Decent ដែលជាកម្មវិធីសប្បុរសធម៌ជួយដល់កុមារក្នុងប្រទេសអូស្រ្តាលី និងកុមារមកពីប្រទេសផ្សេងៗទៀតជុំវិញពិភពលោក។ ទឹកចិត្តដ៏ជ្រះថ្លាក្នុងការជួយក្មេងៗនេះ កើតឡើងដោយសារលោកធ្លាប់ជាគ្រូបង្រៀនក្រៅម៉ោងនៅទីក្រុង Philadelphia។ លោកធ្លាប់ លើកឡើងថា នោះគឺជាការងារដ៏លំបាកមួយ ហើយមិនអាចរកប្រាក់បានច្រើនដើម្បីផ្គត់ផ្គង់ជីវភាពឡើយ តែយ៉ាងណាលោកនៅតែចង់ចូលរួមជួយឲ្យកុមារដែលត្រូវការជំនួយ អាចទទួលបានចំណេះដឹង និងអនាគតល្អ។
៣. ជាឌីជេដែលទទួលឥទ្ធិពលពីវិស័យ Hip-Hop
មានឈ្មោះល្បីដោយសារវិស័យ EDM មែន តែដើមឡើយ Diplo គឺជាអ្នកឈ្លក់វង្វេង និងទទួលឥទ្ធិពលពីវប្បធម៌តន្រ្តី Hip-Hopហើយឌីជេម្នាក់ដែលជានិមិត្តរូបរបស់លោកគឺ ឌីជេ Timbaland។ លោកបញ្ជាក់ថា Timbaland គឺជាអ្នកជំរុញទឹកចិត្តលោកឲ្យចង់ចេះ និងប្រឹងប្រែងអភិវឌ្ឍន៍ក្នុងពិភពតន្រ្តី។ ក្រៅពីនោះ ក៏មានទទួលបានកម្លាំងជំរុញពីឌីជេល្បីផ្សេងទៀតដូចជា Pete Rock, DJ Shadow និង J-Swift ផងដែរ។
៤. ជាអ្នកគាំទ្រផ្កាប់មុខរបស់រឿង “Game of Thrones” និង “Breaking Bad”
រាល់ពេលដែលគ្មានបេសកកម្មចេញទៅសម្ដែង Diplo តែងតែចំណាយពេលមើលវីដេអូភាគ ២ គឺ“Breaking Bad” និង “Game of Thrones។ លោកបញ្ជាក់ថា ក្នុងមួយឆ្នាំ លោកចេញសម្ដែងជាលក្ខណៈ Tour អស់រយៈពេល ៣០០ ថ្ងៃទៅហើយ។ ដូច្នេះទៅពេលទំនេរ លោកតែងតែចំណាយពេលមើលរឿងទាំង ២ នេះ ដើម្បីកម្សាន្តអារម្មណ៍នៅពេលទំនេរពីការងារផលិតតន្រ្តី។
ក្នុង Tour Concert ៣០០ ថ្ងៃដែលលោកលើកឡើងនេះ ក៏មាននៅកម្ពុជាដែរ។ លោកនឹងមកសម្ដែងនៅ Sound Club ក្នុងថ្ងៃទី ១០ ឧសភា ២០១៩ នេះ ក្រោមការរៀបចំរបស់ Sabay។ បើចង់ទៅរាំជាមួយឌីជេរូបនេះ អ្នកអាចទិញសំបុត្រតាមរយៈ PiPay ក្នុងតម្លៃពិសេសៗដូចជា៖
ទស្សនាវីដេអូ ដើម្បីដឹងពីរបៀបទិញសំបុត្រ
ព័ត៌មានបន្ថែម៖