រឿងពិសេស៥យ៉ាង អ្នកមិនគួររំលង EDM របស់ Diplo យប់នេះ
- 2019-05-10 02:56:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិសេស៥យ៉ាង អ្នកមិនគួររំលង EDM របស់ Diplo យប់នេះ
ចន្លោះមិនឃើញ
ថ្ងៃទី ១០ ខែ ឧសភា ស្អែកនេះ ដល់ពេលវេលានៃការប្រគំតន្ត្រី EDM របស់កំពូលឌីជេ Diplo ហើយ ដែលរៀបចំនៅ Sound Club។ ដើម្បីបានចូលរួមកម្មវិធីមួយនេះ អ្នកទាំងអស់គ្នាត្រូវមានសំបុត្រក្នុងដៃជាមុខសិន។ យ៉ាងណាមុនកម្មវិធីមួយនេះចាប់ផ្ដើម Sabay សូមបង្ហាញកត្តា៥យ៉ាងគ្រប់គ្នាមុនគួររំលងការប្រគំតន្ត្រី EDM មួយនេះ។
១. Diplo ជាកំពូលឌីជេលំដាប់ពិភពលោក
Diplo បានសាងស្នាដៃល្បីរន្ទឺច្រើនក្នុងវិស័យចម្រៀងនៅអាមេរិក ជាពិសេសបានផលិតភ្លេងឲ្យតារាចម្រៀងល្បីៗជាច្រើនដូចជា Beyoncé Justin Bieber, CL, G-Dragon, Snoop Dogg, Britney Spears, Madonna, Shakira និង Chris Brown ជាដើម។
២. បានរាំចង្វាក់ភ្លេង EDM លេងដោយ Diplo ផ្ទាល់
មិនងាយមានឱកាសបានចូលរួមទេ ព្រោះ Diplo ត្រូវគេទទួលស្គាល់ជាកំពូលឌីជេលេងចង្វាក់ភ្លេង EDM កំពូលម្នាក់ក្នុងលោក ហើយក៏ជាឌីជេម្នាក់ដែលមានតម្លៃខ្លួនខ្ពស់មិនធម្មតាដែរ។ ម្យ៉ាង មួយរយៈចុងក្រោយមិត្តយុវ័យទាំងប្រុស និងស្រីកំពុងបែរមកចាប់អារម្មណ៍ជាមួយ ចង្វាក់ភ្លេង EDM (Electronic dance music)។ ចង្វាក់ភ្លេងមួយនេះបាននាំអារម្មណ៍អ្នកដែលចូលរួមរាំលេងសប្បាយភ្លេចទុក្ខកង្វល់។
៣. សំបុត្រមានតម្លៃសមរម្យ មិនងាយរកបាន
ដូចដែលបានរៀបរាប់ខាងលើ ឈ្មោះរបស់ Diplo ស្ថិតក្នុងតារាឌីជេដែលមានតម្លៃខ្លួនថ្លៃបំផុត និងមិនងាយធ្វើដំណើរមកសម្ដែងក្នុងប្រទេសអាស៊ីឡើយ។ តែសំណាងល្អ Sabay ឆក់បានឱកាសរៀបចំកម្មវិធីនេះ ដោយលក់សំបុត្រក្នុងតម្លៃសមរម្យបំផុត ដើម្បីឲ្យអ្នកគាំទ្រគ្រប់គ្នាបានចូលរួម។ ជាក់ស្ដែង សំបុត្រសម្រាប់ចូលទស្សនាមានតម្លៃត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ ហើយបើទិញតាម Pi Pay អ្នកនឹងបានការបញ្ចុះតម្លៃថែមទៀត គឺនៅសល់តែ ១៨ ដុល្លារ។
៤. មានមធ្យោបាយធ្វើដំណើរដោយសុវត្ថិភាព ចំណាយតិច
ទៅកម្មវិធីជប់លៀងនៅក្លឹប ចង់មិនចង់ប្រហែលជាញ៉ាំគ្រឿងស្រវឹងតិចតួច និងចូលផ្ទះយប់ជ្រៅ។ តែកុំបារម្ភ ព្រោះ GRAB បានត្រៀមខ្លួនជានិច្ច ដើម្បីជូនដំណើរអ្នកដោយសុវត្ថិភាពទាំងទៅ និងមក SOUND CLUB។
៥. កម្មវិធីធ្វើចំថ្ងៃ Friday Night ល្អណាស់
ជាទូទៅសម្រាប់អ្នកធ្វើ សៅរ៍និងអាទិត្យជាពេលយប់សម្រាកចុងសប្ដាហ៍សម្រាប់ពួកគេ។ នេះជាពេលវេលាល្អណាស់ ព្រោះកម្មវិធីរៀបចំនៅយប់ថ្ងៃសុក្រ (Friday Night) អាចឲ្យគ្រប់គ្នាចេញមករំសាយអារម្មណ៍ហើយមិនប៉ះពាល់ការងារទៀត។
ព័ត៌មានលម្អិត៖