វឌ្ឍនាកា និងចន្ថាប៊ីន ត្រូវធ្វើការធ្ងន់យប់នេះជួយក្លឹបរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup
- 2019-05-10 03:20:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វឌ្ឍនាកា និងចន្ថាប៊ីន ត្រូវធ្វើការធ្ងន់យប់នេះជួយក្លឹបរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup
ចន្លោះមិនឃើញ
ក្លឹប PKNS FC ដែលជាទ្រនំរបស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ក្លឹប Terrengganu របស់កីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវធ្វើការធ្ងន់ក្នុងជើងទី២យប់ថ្ងៃសុក្រនេះដើម្បីស្វែងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup របស់ម៉ាឡេស៊ី។
កាលពីជើងទី១ PKNS FC បានចាញ់ Kedah ដោយលទ្ធផល១-៣ នៅក្នុងផ្ទះរបស់ខ្លួន។ ពេលនោះកីឡាករ Koxuaev របស់ PKNS FC ទទួលបានកាតក្រហមនៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ក្រុមដែលមានគ្នាតែ១០នាក់បានបំបែកពងមាន់ដើម្បីតាមពីក្រោយ ១-៣ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ ៣-០ នៅវគ្គទី១។ យប់នេះនៅក្រៅដី PKNS FC ត្រូវការឈ្នះដោយលទ្ធផល ២-០ ឡើងទើបអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើលទ្ធផលខុសពី ២-០ គឺមានការប្រែប្រួលផ្សេង។
ជាមួយគ្នានេះដែរ ក្លឹបរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន Terrengganu ត្រូវធ្វើដំណើរទៅផ្ទះរបស់ក្រុមខ្លាំង Pahang ដើម្បីស្វែងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ កាលពីជើងទី១ Terrengganu លេងក្នុងផ្ទះខ្លួនឯងឈ្នះ Pahang ២-១ ដូច្នេះមានទំនុកចិត្តខ្ពស់ក្នុងការលេងជើងទី២យប់នេះ។
ការប្រកួតទាំងពីរគូនឹងធ្វើឡើងវេលាម៉ោង៩យប់នៅប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង៨យប់នៅកម្ពុជា៕