មក​ស្ដាប់​ Shakira និយាយ​ ៦ ភាសា មិន​សរសើរ​មិន​បាន (វីដេអូ)

  • 2019-05-21 04:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shakira គឺ​ជា​តារា​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ម្នាក់ ដោយ​មាន​មុខ​ជំនាញ​ដូច​ជា​ច្រៀង, និពន្ធ​បទ​ចម្រៀង, រាំ និង​ជា​អ្នក​ជំនួញ​​​មួយ​រូប​ផង​ដែរ។ រឹត​តែ​ពិសេស​នោះ តារា​វ័យ​ ៤២ ឆ្នាំ​រូប​នេះ អាច​និយាយ​បាន​រហូត​ដល់​ ៦ ភាសា​ឯណោះ។ នេះ​ផ្អែក​តាម​វីដេអូ​មួយ ដែល​បង្ហាញ​ឲ្យ​ច្បាស់​ពី​សមត្ថភាព​របស់​ Shakira។

​​​​​​​ក្នុង​វីដេអូ​​​​ដែល​មាន​រយៈពេល​ ២ នាទី​គេ​សង្កេត​ឃើញ​ថា​ Shakira អាច​និយាយ​ភាសា​បារាំង, អង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី, ព័រទុយហ្គាល់ និង ភាសា​កាតាឡាន។ គួរ​ដឹង​ថា​អេស្ប៉ាញ​គឺ​ជា​ភាសា​កំណើត​​របស់​ Shakira ហើយ​ភាសា​ព័រទុយហ្គាល់​គឺ​រៀន​តាម​រយៈ​ការ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ប្រេស៊ីល​កាល​ពី​វ័យ​ជំទង់ ចំណែក​អង់គ្លេស​គឺ​​មាន​ការ​ជួយ​ពី​អតីត​មិត្ត​ប្រុស​សញ្ជាតិ​អាមេរិក​របស់​នាង។

​​​គួរ​ដឹង​ថា​ Shakira ​ផលិត​បទ​ចម្រៀង​ជា​ពីរ​ភាសា​គឺ​អេស្ប៉ាញ និង​អង់គ្លេស ដែល​​គិត​ត្រឹម​បច្ចុប្បន្ន​នេះ​អាច​លក់​ថាស​ចម្រៀង​បាន​ ៧៥ លាន​ នៅ​ទូទាំង​ពិភពលោក៕

អត្ថបទ៖ សុខហេង