កំណត់ត្រាខ្លះ​ៗលើ​ការ​ចំណាយ​វាល់​លាន​ដុល្លារ​ក្នុង​​ពិធី​មង្គលការកូន​សេដ្ឋី​នៅ​ស្រុកគេ​

  • 2019-05-22 06:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​មានទ្រព្យ​មួយ​ចំនួ​ន​ហាក់​មិន​ស្ដាយ​ស្រណោះ​នឹង​ការ​ចំណាយ​លើ​ពិធី​មង្គលការ​របស់​កូនចៅ​របស់​ខ្លួននោះទេ ដោយ​ខ្លះ​ហាន​ចំណាយ​រាប់​លាន​ដុល្លារ​សម្រាប់​ពិធី​មួយនេះ។​

(រូបតំណាង)

មហាសេដ្ឋីទីពីរ​នៅ​ប្រ​ទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០០៤ រៀបការ​កូនស្រី​នៅ​ប្រ​ទេស​បារាំង មាន​ការ​ប៉ាន់​ប្រ​មាណថា​ចំណាយ​អស់​ប្រហែល​៧៤​លាន​ដុល្លារ ដោយ​ម្ចាស់ដើមការ​នេះ​បាន​ដឹកភ្ញៀវពីឥណ្ឌា​ទៅ​បារាំង​ប្រ​ហែល​១ពាន់​នាក់​ផង។​

ចំណែក​មង្គល​ការ​របស់​ព្រះអង្គម្ចាស់​Charlies និង​ព្រះនាង​Diana កាលពី​ឆ្នាំ១៩៨១​វិញ​ចំណាយ​អស់​ប្រហែល៣៨លាន​ដុល្លារ ឬ​បើធៀបទៅនឹង​តម្លៃ​បច្ចុប្បន្នរហូតដល់​ជាង​១៤៧​លាន​ដុល្លារ។

សម្រាប់ពិធី​មង្គល​ការ​របស់​កូន​សេដ្ឋី​រុស្សី​វិញ​ ត្រូវបាន​រាយការណ៍ថា​កូនក្រមុំ​គ្រាន់តែ​ចំណាយ​លើ​សម្លៀកបំពាក់​រហូតដល់​១,២​លាន​ដុល្លារ ហើយ​មានការ​​ជួល​តារាចម្រៀង​ល្បី​ឈ្មោះ​ដល់​ទៅបីរូប គឺ​Jennifer Lopez Sting និង​ Enrique Iglesias​ មក​ច្រៀង​ក្នុងកម្មវិធីផង។ គិត​ជា​ការ​ចំណាយ​គេប៉ាន់​ប្រ​មាណ​ថា​អស់ប្រហែល​១ពាន់​លាន​ដុល្លារ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី