មិនអស់ចិត្ត ស្រីម៉ុច លេងសម្តីចំៗពីការប្រគំតន្ត្រីនៅថៃ ថាបើនៅខ្មែរវិញច្បាស់ជារឿងធំ
- 2019-05-23 04:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអស់ចិត្ត ស្រីម៉ុច លេងសម្តីចំៗពីការប្រគំតន្ត្រីនៅថៃ ថាបើនៅខ្មែរវិញច្បាស់ជារឿងធំ
ចន្លោះមិនឃើញ
ការប្រគំតន្ត្រី ដ៏ធំកាលពីពេលថ្មីៗនេះ របស់តារាសម្តែងថៃ Nadech និងស្រីស្អាត Yaya បានធ្វើឲ្យកក្រើក តាមរយៈការសម្តែងយ៉ាងរស់រវើក និងលម្អដោយភាពសិចស៊ី ក្នុងការច្រៀងបទ Versace on the floor របស់កំពូលតារាចម្រៀងល្បី Bruno Mars (Billboard Music Awards 2017) ធ្វើឲ្យមានសម្លេងស្រែកហ៊ោ យ៉ាងខ្លាំង។
ឃើញការសម្ដែងប្រកបដោយឈុតស្រើបស្រាលនេះ យអតីតតារាសម្តែងសិចស៊ីរបស់ខ្មែរ ស្រីម៉ុច ឬជីដូនកាកី ឈ្មោះពិត សាវ៉ាត សុវណ្ណី រាងមិនអស់ចិត្ត បានលើកមតិចំៗធ្វើការប្រៀបធៀប ថាប្រសិនបើព្រឹត្តិការណ៍នេះ ធ្វើនៅកម្ពុជាវិញ អ្នកសម្ដែងនឹងទទួលព្យុះរិះគន់មិនខាន។
ស្រីម៉ុច សរសេរថា ៖ “ហាហាសាកខ្មែរមាន concert ចឹងមើល ដឹងតែតួសំដែងហ្នឹងត្រូវគេជេរទាល់តែចងកសំលាប់ខ្លួនឯង ព្រោះតែទ្រាំហ្នឹងការជេរប្រទេចមិនបាន។ ខ្ញុំសូមសសើរគេដោយស្មោះ ចំពោះការរីកចំរើនគ្រប់វិស័យ។ បើគេគោរពស្ដេចគេវិញ លូនតាំងពីមាត់ទ្វារ ចឹងអីអត់មើលឃើញទេ មើលឃើញតែអារឿងណាគេរាងដើរលើសខ្លួនឯងតិច ចាប់ផ្ដើមចលាចល។ តួសំដែងគេ គេចេះលើកគ្នាគេណាស់ ។ ខ្ញុំនិយាយក្នុងនាមជាប្រជាជន ម្នាក់ប៉ុណ្ណោះ មិនសសើរមិនបាន”។
ស្រីម៉ុច លើកឡើងដូច្នេះ បន្ទាប់ពីឆ្នាំមុននាង បានទទួលការរិះគន់យ៉ាងខ្លាំង ក្រោយពីនាងបានស្លៀករ៉ូបមួយឈុតចំហល្វែងក្រោម ដូចស្លៀកលីអូចូលរួមពិធីជប់លៀងរបស់មជ្ឈមណ្ឌលកែសម្ផស្សមួយ។
ការរិះគន់មិនសំចៃលើ ស្រីម៉ុច នាគ្រានោះ រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតផ្លូវការ ព្រមានលើអតីតតារាសម្ដែងស្រីរូបនេះទៀតផង។ ប៉ុន្តែ ស្រីម៉ុច ក៏បានចេញលិខិតតបទៅវិញដែរថា ខ្លួនបានបញ្ចប់អាជីពជាអ្នកសិល្បៈតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយសព្វថ្ងៃ នាងកំពុងតែរស់នៅឯប្រទេសសឹង្ហបុរីជាមួយស្វាមីអ្នកជំនួញម្នាក់ រួមកូនប្រុសស្រី៣នាក់យ៉ាងមានក្ដីសុខ មិនខ្វល់នឹងការព្រមាននោះឡើយ៕
រូបភាពយកពី FB Page៖ ស្រី ម៉ុច