ក្រុមហ៊ុន​ចិន​​ពីរចេញ​គំរូ​ទូរសព្ទ គ្មាន​រន្ធ​កាស, ​រន្ធ​សាក, ​រន្ធ Speaker

  • 2019-05-30 08:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៦ លោក Phil Schiller នៅ Apple បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​បាន​ដក​ចោល​រន្ធ​កាស​ពី iPhone 7 យ៉ាង​ក្លាហាន​។ បន្ត​មក​ដល់​ដើម​ឆ្នាំ ២០១៩ មាន​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជាច្រើន​ ក៏​បាន​ដក​ចោល​រន្ធ​កាស​នេះ​ដែរ​។ 

ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ចំនួន​ពីរ ដែលគេ​ស្គាល់​តិចតួច​ក្រៅ​ពី​​ប្រទេស​ចិន​ មាន​ភាព​ក្លាហាន​ឡើង​មួយ​កម្រិត​ទៀត​។Vivo និង​ Meizu បាន​បញ្ចេញ​គំរូ​ស្មាតហ្វូន ដែល​មិន​មាន​រន្ធ​កាស, ​រន្ធ​សាក, ​រន្ធSpeaker ឬ​ប៊ូតុង​ភ្ជាប់​នឹង​តួ​ទូរសព្ទ​ឡើយ​។

Meizu Zero និង Vivo Apex ឆ្នាំ ២០១៩ មាន​តួ​ភ្ជាប់​ជាមួយ​កញ្ចក់ និង​លោហៈ អាច​សាក​ថ្ម​ប្រើ​ប្រព័ន្ធ​ឥត​ខ្សែ​បាន ហើយ​ប៊ូតុង​ចុច​ត្រូវ​ជំនួស​ដោយ Sensor។ ចំពោះ​សំឡេង គោល​គំនិត​របស់ Vivo ប្រើ​ប្រព័ន្ធ​រំញ័រ​បញ្ចេញ​ពី​អេក្រង់ ជៀស​ជាង​ប្រព័ន្ធ​បំពង​សំឡេង​ពី​មុន​។ 

Meizu ដក​ចោល​ទាំង​រន្ធ SIM Card ជំនួស​ដោយ​បច្ចេកវិទ្យា eSIM ដែល​មិន​តម្រូវ​ប្រើ SIM Card នោះ​ទេ​។ 

ត្រឹម​បំបាត់​ចោល​រន្ធ​កាស​មិន​ថ្មី​នោះ​ទេ ប៉ុន្តែ ទូរសព្ទ Vivo និង Meizu បិទ​ចោល​ស្ទើរ​គ្រប់​រន្ធ ដោយ​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​ឥត​ខ្សែ Wireless និង Bluetooth ជា​ការ​វិវត្តន៍​មួយ​ដ៏​ចាប់​អារម្មណ៍​។ បច្ចេកវិទ្យា​ឥត​ខ្សែ Wireless និង Bluetooth ក៏​មិន​ថ្មី​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ណា​ហ៊ាន​បញ្ចូល​ប្រើ​ពេញ​លេញ​នោះ​ទេ​៕

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម