មិត្ត​ប្រុស​ទី ១២ របស់ Taylor Swift លេង​ខ្លួន​កាន់​តែ​ប្លែក​ហើយ

  • 2019-06-10 04:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Styles អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction ត្រូវ​បាន​​អ្នក​គាំទ្រ​សង្ស័យ​ថា​លោក​បាន​ផ្លាស់​ប្ដូរ​ចរិត​ ក្រោយ​ពី​ឃើញ​ថា​បាន​លេង​ខ្លួន​កាន់​តែ​ប្លែក​ទៅៗ។

កាល​ពី​ថ្មីៗ​នេះ​សារព័ត៌មាន The Sun បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​​នៃ​ការ​បង្ហាញ​មុខ​នៅ​ទី​សាធារណ​របស់ Harry Styles ដោយ​មាន​តុបតែង​ខ្លួន​ដោយ​ពាក់​អាវ​យឺត, ខោ និង​វ៉ែនតា​ខ្មៅ។ យ៉ាងណាក្ដី​អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​ជាង​គេ​គឺ​នៅ​ក្នុង​ដៃ​របស់​តារា​ចម្រៀង​​រូប​នេះ​មាន​កាន់​កាបូប​ Gucci យ៉ាង​រម្យទម បូក​នឹង​ក្រចក​ដៃ​ពណ៌​ផ្កាឈូក​ទៀត​ផង។

ការ​លេង​ខ្លួន​ប្លែក​របស់​អតីត​មិត្ត​ប្រុស​ Taylor Swift បាន​ក្លាយ​ជា​ប្រធានបទ​វែកញែក​របស់​អ្នក​គាំទ្រ។ មាន​គណនី​មួយ​សរសេរ​ថា ៖ "មិន​ជា​បញ្ហា​នោះ​ទេ គាត់​នៅ​តែ​ស្អាត ទោះ​​ស្លៀកពាក់​អ្វី​ក៏​ដោយ”។ និង​គណនី​មួយ​ទៀត​ថា ៖ "ខ្ញុំ​គិត​ថា​ Harry កំពុង​តែ​ចង់​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​ស្រឡាញ់​មនុស្ស​ប្រុស​ក៏​បាន​ស្រី​ក៏​បាន​ តាម​រយៈ​ការ​​ស្លៀកពាក់​ចម្រុះ​ពណ៌​រាល់​ថ្ងៃ​បែប​នេះ​”។ ក្រៅ​ពី​នេះ​មាន​មតិ​យល់​ថា​ តារា​ប្រុស​រូប​នេះ ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​តាម​រយៈ​ការ​លេង​ខ្លួន ជា​ជាង​ប្រើ​បទ​ចម្រៀង​របស់​ខ្លួន។

Harry Styles ទទួល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​សមាជិក​ដែល​លេង​ខ្លួន​បាន​​ស្អាត​ជាង​គេ​ក្នុង​ក្រុម​ One Direction។ នៅ​ឆ្នាំ ២០១៣ តារា​រូប​នេះ​ថែម​ទាំង​ទទួល​បាន​ពាន​ Style Award ក្នុង​កម្មវិធី​​ British Fashion Award ទៀត​ផង។

ក្នុង​កម្មវិធី Met Gala កាល​ពី​ខែ​ឧសភា តារា​ចម្រៀង​អង់គ្លេស​រូប​នេះ បាន​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ ពេល​បង្ហាញ​ខ្លួន​ជា​មួយ​​ខោ​ចង្កេះ​វែង និង​អាវ​​ដៃ​ប៉ោង​ដែល​ឆ្លុះ​ឃើញ​សាច់ រួម​ជា​មួយ​ស្បែក​ជើង និង​ក្រវិល​ធំៗ​​ផង​ដែរ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង