អតីតគ្រូបង្វឹកកម្ពុជា ព្យាករណ៍ក្រុមអាស៊ាន៣នេះ ឡើងវគ្គបន្ដជម្រុះ World Cup
- 2019-07-18 01:49:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូបង្វឹកកម្ពុជា ព្យាករណ៍ក្រុមអាស៊ាន៣នេះ ឡើងវគ្គបន្ដជម្រុះ World Cup
ចន្លោះមិនឃើញ
លោក Leonardo អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះនៅលើបណ្ដាញសង្គម Facebook ថាមានក្រុម៣នៅតំបន់អាស៊ាន អាចឡើងទៅវគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup 2022 បាន។
កាលពីល្ងាចម្សិលមិញនេះ នៅទ្វីបអាស៊ី បានចាប់ឆ្នោតចែកពូលវគ្គជម្រុះជុំទី២ World Cup 2022 រួចហើយ។ ក្នុងនោះ ក្រុមគោព្រៃកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុម ហុងកុង បារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ ជាមួយគ្នានោះលោក Leonardo ដែលជាអតីតគ្រូបង្វឹកកម្ពុជាក្រោយពីឃើញការចាប់ពូលនេះហើយ លោកក៏បានព្យាករណ៍ក្រុមអាចមានលទ្ធភាពឡើងទៅវគ្គជម្រុះជុំទី៣ផងដែរ។
បុរសសញ្ជាតិប្រេស៊ីល គិតថាមានក្រុម៣នៅអាស៊ានអាចមានសមត្ថភាពឡើងវគ្គបន្ដបាន។ ដោយ៣នោះគឺក្រុមថៃ វៀតណាម និងមីយ៉ាន់ម៉ា។ ថៃ ស្ថិតនៅពូលជាមួយ វៀតណាម អារ៉ាបរួម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ដោយឡែក មីយ៉ាន់ម៉ា វិញស្ថិតនៅពូលជា ម៉ុងហ្គោលី ជប៉ុន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន។
រំលឹកថាក្រុមទាំងអស់ ៥ ក្នុងពូលនីមួយៗ នឹងប្រកួតគ្នាតាមរូបមន្តក្នុងដី ក្រៅដី (សរុប ៨ប្រកួត) ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ តទៅ។ ក្រុមលេខ ១ ក្នុងពូលទាំង ៨ បូកក្រុមលេខ២ ល្អបំផុតចំនួន ៤ (សរុប ១២ក្រុម) នឹងបន្តទៅវគ្គជម្រុះជុំទី៣៕