ការប្រកួតបាល់ទាត់ប្រមូលប្រាក់ជួយពេទ្យ កុមារអង្គរ រកឃើញជើងឯកហើយ
- 2019-07-22 08:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតបាល់ទាត់ប្រមូលប្រាក់ជួយពេទ្យ កុមារអង្គរ រកឃើញជើងឯកហើយ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Charity Match ប្រមូលប្រាក់ជួយមន្ទីរពេទ្យ កុមារអង្គរ បានរកឃើញជើងឯកហើយ គឺក្រុម S4H ក្រោយយកឈ្នះលើក្រុម Phume Baitang នៅវគ្គផ្ដាច់ព្រ័ត្រល្ងាចម្សិលមិញ។
ការប្រកួតពានរង្វាន់ដើម្បីប្រមូលប្រាក់នេះដែរ មានក្រុមចូលរួមជាង១០ក្រុម ប្រកួតគ្នា រហូតទើបតែបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយក្រុម S4H គឺបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់នេះតែម្ដង ក្រោយពីប្រកួតយ៉ាងស្វិតស្វាញនៅវគ្គផ្ដាច់ព្រ័ត្រទល់ក្រុម Phume Baitang។ សម្រាប់ការប្រមូលប្រាក់ដើម្បីមន្ទីរពេទ្យ កុមារអង្គរ សម្រាប់ការប្រកួតនេះគឺបានរហូតដល់ 10,564$ ។
គោលបំណងធំសម្រាប់ពាននេះ គឺដើម្បីប្រមូលប្រាក់ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានជួយជីវិតក្មេងៗកម្ពុជារាប់ពាន់នាក់មកហើយ។ គិតមកដល់បច្ចុប្បន្ននេះ ពួកគេបានប្រមូលប្រាក់បានជាង១ម៉ឺនដុល្លារហើយ។ បើតាមគម្រោងនឹងរៀបចំការប្រកួតបាល់ទាត់នេះជារៀងរាល់ឆ្នាំនេះតែម្ដង៕