ប្រៀប​ធៀប​​គ្រាប់​បែក​បរមាណូ​​​ទាំង​ពីរ​ទម្លាក់​លើ​​ជប៉ុន ៧៤ ​ឆ្នាំ​មុន

  • 2019-08-06 07:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្ខំ​ឲ្យ​ជប៉ុន​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ សហរដ្ឋអាមេរិក​បាន​បង្កើត​គ្រាប់​បែក​បរមាណូ​ដ៏​មាន​អនុភាព​ខ្លាំង​ក្លា ២​គ្រាប់។ គ្រាប់​បែក​ទី​មួយ​ឈ្មោះ Little Boy ត្រូវ​ទម្លាក់​លើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅ​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ​១៩៤៥។ ចំណែក​គ្រាប់​បែក​ទី​ពីរ​មាន​ឈ្មោះ Fat Man ត្រូវ​ទម្លាក់​លើ​ក្រុង​ណា​ហ្កាសាគី នៅ​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​១៩៤៥។ ចង់​ដឹង​ថា​គ្រាប់​បែក​ទាំង​ពីរ​ខុស​គ្នា​យ៉ាង​ណា សូម​មើល​ការ​ប្រៀប​ធៀប​ខាង​ក្រោម៖

  1

១. គ្រាប់​បែក​បរមាណូ Little Boy

 3

  • ទម្ងន់ ៖ ៤៣៩៩​គីឡូក្រាម

  • ប្រវែង ៖ ៣​ម៉ែត្រ

  • អង្កត់​ផ្ចិត ៖ ០,៧១​ម៉ែត្រ

  • កម្លាំង​ផ្ទុះ ៖ ស្មើ​នឹង​សារជាតិ TNT ១៥០០០​តោន

  • អានុភាព ៖ ចាញ់​គ្រាប់​បែក​បរមាណូ Fat Man ទម្លាក់​នៅ​ណាហ្កាសាគី​ ១០​ដង

  • ​យន្តហោះ​ផ្ទុក ៖ ម៉ាកB-29 Enola Gay បញ្ជា​ដោយ​អាកាសយានិក Paul Tibbets

  • ទម្លាក់​លើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅ​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ​១៩៤៥

វីដេអូ​បង្ហាញ​ពី​ការ​ទម្លាក់​គ្រាប់​បែក​​លើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា៖

 ២. គ្រាប់​បែក​បរមាណូ Fat Man

4
  • ទម្ងន់ ៖ ៤៨៩៩​គីឡូក្រាម

  • ប្រវែង ៖ ៣,៣​ម៉ែត្រ

  • អង្កត់​ផ្ចិត ៖ ១,៥​ម៉ែត្រ

  • កម្លាំង​ផ្ទុះ ៖ ស្មើ​នឹង​សារជាតិ TNT ២១ ០០០​ តោន

  • អានុភាព ៖ ស្មើ​នឹង ១០​ដង នៃ​គ្រាប់​បែក​បរមាណូ Little Boy ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា

  • ​យន្តហោះ​ផ្ទុក ៖ ម៉ាក B-29 Bockscar បញ្ជា​ដោយ​អាកាសយានិក Charles Sweeney

  • ទម្លាក់​លើ​ក្រុង​ណាហ្កាសាគី នៅ​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​១៩៤៥

វីដេអូ​បង្ហាញ​ពី​ការ​ទម្លាក់​គ្រាប់​បែក​​លើ​ក្រុងណាហ្កាសាគី៖

 

ប្រភព៖ atomicheritage

ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម