Areum អតីត​សមាជិក T-ARA ប្រកាសក្ដែងៗថា​ខ្លួននឹង​រៀប​ការ​ឆាប់​ៗនេះ

  • 2019-08-14 09:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Areum អតីត​សមាជិក T-ARA បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​រៀប​ការ​នៅថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ តាម​រយៈ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​។

ជាមួយ​នឹង​វីដេអូ​ដែល​មើល​ទៅ​ហាក់​បី​ដូច​មាន​ជា​បាច់​ផ្កា​អាពាហ៍ពិពាហ៍​ នាង​បាន​សរសេរ​ថា នាង​បាន​ជួប​មនុស្ស​ដែល​គួរ​ឲ្យគោរព​និង​អរគុណ ព្រម​ទាំង​បាន​បង្រៀន​ឲ្យ​នាង​ចេះ​ស្រឡាញ់​ទៀតផង។ តារា​ស្រី​សម្លេង​ស្រទន់​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា គូ​ដណ្ដឹង​របស់​នាង​បាន​បង្រៀន​ឲ្យ​នាង​ចេះទទួល​នូវ​សេចក្ដី​ស្រឡាញ់​ និង​ជា​មនុស្ស​ដែល​នៅ​ក្បែរ​នាង​នៅ​ពេល​ដែល​នាង​ជួប​នូវ​ទុក្ខ​លំបាក​។ នាង​នឹង​រៀបការ​នៅ​អាយុ​ ២៦ ឆ្នាំ Areum បាន​បន្ថែម​។

គូ​ដណ្ដឹង​របស់ អតីត​សមាជិក T-ARA គឺ​មិនមែន​ជា​អ្នកស្ថិត​នៅ​ក្នុង​រង្វង់​សិល្បៈ​នោះ​ទេ ពោល​គឺ​ជា​មនុស្ស​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ​។ Areum បាន​ចាក​ចេញ​ T-ARA ដោយ​សារ​តែ​មាន​រឿង​អាស្រូវ​របស់​ក្រុម​ទាំង​មូល​អំពី​ការ​រើស​អើង​រវាង​សមាជិក​នៅ​ក្នុង​ក្រុម​ ហើយ Areum​ ជា​សមាជិក​ថ្មី​ចុងក្រោយ​ដែល​បាន​ចូល​ច្រៀង​និង​សម្ដែង​នៅ​ក្នុង​បទ​ Day by Day និង Sexy Love ដែល​កាល​នោះ​បទ​ទាំង​ពីរ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពីអ្នក​គាំទ្រ​របស់​ K-POP យ៉ាង​ខ្លាំង​សម្បើម​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទថ្មី