មក​ស្គាល់​មុខ​មាត់​ពិត​ម្ចាស់បទ​ល្បី​ពេញ​ពិភព​លោក «Baby Shark» (មានវីដេអូ)

  • 2019-08-26 01:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើនច្បាស់ជាចង់​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​ច្រៀង​បទ​ «Baby Shark» ហើយគេ​ជា​ជនជាតិ​អ្វី​ អាយុ​ប៉ុន្មាន ហើយ​មែន​ទេ?

តារា​ចម្រៀង​ដែល​ជា​សម្លេង​ពី​ក្រោយ​បទ «Baby Shark» នាង​មាន​ឈ្មោះ​ថា Hopey Segoine ឬ Hope Marie អាយុ​ ១៤ ឆ្នាំ ជា​កូន​ជន​ជាតិកូរ៉េ​កាត់​អាមេរិក កើត​នៅ​​ទីក្រុង​ Honolulu រដ្ឋ Hawaii នៃ​សហរដ្ឋអាមេរិក។ Hopey ជា​កូនពៅ​នៅ​ក្នុង​គ្រួសារ ហើយ​អាច​និយាយ​បាន​ ២ ភាសា គឺ​ កូរ៉េ និង​អង់​គ្លេស​ បាន​យ៉ាង​ស្ទាត់​ជំនាញ​។

Marie មាន​ទេពកោសល្យ​សិល្បៈ​ជាច្រើន​ដូច​ជា៖ ច្រៀង​ រាំ សម្ដែង ម៉ូដែល បញ្ចូល​សម្លេង។ នាង​ចេញ​ច្រៀង​តាំង​នាងអាយុ ៦ ឆ្នាំមក​ម្ល៉េះ​ ហើយក៏​បាន​ចូល​ថត​នូវ​កម្ម​វិធី​កម្សាន្ត​របស់​ប៉ុស្តិ៍ទូរទស្សន៍​កូរ៉េ​ផង​ដែរ​។

កាល​ពី​ឆ្នាំ ២០១៥ Hopey បាន​ចាប់​ផ្ដើម​ថត​បទ «Baby Shark» កាល​នោះ​នាង​ទើប​តែ​មាន​អាយុ​ ១០ ឆ្នាំ​ប៉ុណ្ណោះ​។

បទ​ចម្រៀង​ក្មេង​ៗល្បី​ពេញ​ពិភព​លោក «Baby Shark» ត្រូវ​បាន​បង្ហោះ​ដោយ​​គណនី​ YouTube ដែល​មាន​ឈ្មោះ​ថា Pingfong ហើយ​ទទួល​បាន​អ្នក​ចុច​មើល​រហូត​ដល់ ៣២០០ លាន​នាក់​ហើយ គិត​មក​ត្រឹម​ថ្ងៃ​នេះ៕

តោះ​មកមើល​វីដេអូកិច្ចសម្ភាស​ជាមួយ Hopey Segoine៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទថ្មី