ធ្លាយ​រូប​ Coutinho ធ្វើ​ដំណើរ​ទៅ​ដល់​អាល្លឺម៉ង់​ដើម្បី​ផ្ទេរ​ទៅ​ Bayern

  • 2019-08-19 07:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho ត្រូវ​​គេ​ឃើញ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់​ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លឹប​ Bayern Munich ដើម្បី​សម្រេច​ការ​ផ្ទេរ​ជា​ផ្លូវការ​។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​ស្វះស្វែង​រក​ទ្រនំ​ថ្មី​ក្រោយ​ចំណាយ​ពេល​១​រដូវ​កាល​កន្លះ​មិន​ជោគជ័យ​នៅ​ Barcelona។ Coutinho បាន​ផ្ទេរ​ពី​ Liverpool ទៅ​ក្លឹប​យក្ស​កាតាឡាន់​កាល​ពី​ឆ្នាំ​​២០១៧​ក្នុង​តម្លៃ​១៤២​លាន​ផោន​ប៉ុន្តែ​មិន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក។

កីឡាករ​វ័យ​២៧​ឆ្នាំ​ត្រូវ​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស​ដូចជា​ Tottenham, Manchester United និង​​ Arsenal ព្យាយាម​ទាក់​ទង​ប៉ុន្តែ​ទី​បំផុត​រូប​គេ​សម្រេច​ទៅ​ចូលរួម​ជាមួយ​ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​ជាមួយ​ជម្រើស​ទិញ​ដាច់​ពី Barcelona បើ​សិន​ជា​លេង​ល្អ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម