១០​ប្រទេស​ដែល​មាន​អត្រា​មនុស្ស​ទាប​ជាង​គេ​បំផុត​លើ​លោក អាស៊ីអាគ្នេយ៍​មាន​៤​ប្រទេស

  • 2019-08-31 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពស់​ទាប​បំផុត​តាម​ន័យ​នេះ សំដៅ​ទៅ​ដល់​កម្ពស់​ជា​មធ្យម​របស់​មនុស្ស​ពេញវ័យ​ទាំង​ប្រុស​ទាំង​ស្រី ដែល​គេ​ធ្វើ​ការ​សិក្សា​ជារួម ដែល​តំណាង​ឱ្យ​ប្រជាជន​ទាំងមូល។

កម្ពស់​របស់​មនុស្ស​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​កត្តា​ច្រើន​យ៉ាង​មាន​តាម​រយៈ​ហ្សែន ឬ​កង្វះ​អ័រម៉ូន​លូតលាស់​ កត្តាវប្បធម៌ និង បរិស្ថាន​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​រីក​ចម្រើន​របស់​កុមារ​ដែល​ឈាន​ដល់​ភាព​ពេញវ័យ។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​១០​ដែល​មាន​អត្រា​មនុស្ស​ទាប​ច្រើន​បំផុត​របស់​ពិភព​លោក​ដែល​ចុះ​ផ្សាយ​ដោយ World Atlas ក្នុង​នោះ​អាស៊ីអាគ្នេយ៍​រួម​មាន៖ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង ឥណ្ឌូណេស៊ី។ ចំណាត់​ថ្នាក់​លេខ​១ បាន​ន័យ​ថា​ទាប​ជាង​គេ​លើ​លោក។

១០ នីហ្សេរីយ៉ា (កម្ពស់ ១,៦២ ម៉ែត្រ)

ប្រទេស​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច​នេះ ត្រូវ​បាន UNICEF រាយការណ៍​ថា​កុមារ​ប្រមាណ ១,១ លាន​នាក់​ខ្វះ​អាហារូបត្ថម្ភ រួម​ផ្សំ​នឹង​កត្តា​ខ្វះ​ទឹក​ស្អាត និង ជម្រក​ស្អាត​ជា​ដើម។

៩ អ៊ីរ៉ាក់ (កម្ពស់ ១,៦១ ម៉ែត្រ)

កត្តា​សង្គ្រាម​ស៊ីវិល បទដ្ឋាន​វប្បធម៌ និង បរិស្ថាន ដែល​ជះ​ឥទ្ធិពល​ដល់​ចំណង​គ្រួសារ សព្វថ្ងៃ​នេះ​កុមារ​អ៊ីរ៉ាក់​មាន​ទម្ងន់​ស្រាល​ជាង​​បទដ្ឋាន​ប្រមាណ​៥​គីឡូក្រាម។ មនុស្ស​ ៦,៥ លាន​នាក់​កំពុង​ជួប​ប្រទះ​បញ្ហា​​ខ្វះ​អាហារូបត្ថម្ភ។

៨ ម៉ាឡេស៊ី (កម្ពស់ ១,៥៩ ម៉ែត្រ)

របាយការណ៍​ខាងលើ​បង្ហាញ​ថា កុមារ ១២,៥% មាន​ទម្ងន់​មិន​គ្រប់គ្រាន់។ ភាគ​ច្រើន​នៃ​អ្នក​រងគ្រោះ​បំផុត គឺ​ជា​គ្រួសារ​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

៧ វៀតណាម (កម្ពស់ ១,៥៨៥ ម៉ែត្រ)

កត្តា​ប្រជាសាស្ត្រ ឬ ប្រជាជន​ច្រើន​ខ្លាំង​ពេក ដល់​ទៅ ៩៥ លាន​នាក់ និង ប្រជាជន​ដែល​រស់​នៅ​ដាច់​ពី​គេ​ក្នុង​តំបន់​ភ្នំ គឺ​ជា​កត្តា​ពិបាក​បំផុត​សម្រាប់​វៀតណាម​ក្នុង​ការ​​ផ្តល់​អាហារូបត្ថម្ភ​​ឲ្យ​បាន​ទូលំទូលាយ​ដល់​កុមារ។

​​​៦ ឥណ្ឌា (កម្ពស់ ១,៥៨ ម៉ែត្រ)

ឥណ្ឌា​ក្នុង​រឿង​កុន​សុទ្ធ​តែ​ខ្ពស់ៗ ប៉ុន្តែ​ប្រទេស​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​ទាប​បំផុត​របស់​ពិភពលោក​នៅ​ពេល​គិត​កម្ពស់​ជា​មធ្យម។ ការ​សិក្សា​ថ្នាក់​ជាតិ​អំពី​សុខភាព​គ្រួសារ​ធ្វើ​ដោយ​ឥណ្ឌា បង្ហាញ​ថា កុមារ ៤៧,៩% មាន​ជំងឺ​ក្រិន។

៥ ប៉េរូ (កម្ពស់ ១,៥៧ ម៉ែត្រ)

(ម៉ាជូ ពីជូ ជា​រាជធានី​បុរាណ​របស់​ចក្រភព​អ៊ីនកា ដែល​ស្ថិត​នៅ​រយៈ​កំពស់ ២ ៤៣០​ម៉ែត្រ​លើ​នីវ៉ូ​ទឹកសមុទ្រ)

ប្រទេស​មក​ពី​អាមេរិក​ឡាទីន មួយ​នេះ​ក៏​ជួប​ប្រទះ​បញ្ហា​ស្រដៀង​គ្នា​ទៅ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី និង អាស៊ីអាគ្នេយ៍​ផង​ដែរ។ ប៉េរូ​ដែល​សណ្ឋាន​ដី​របស់​ប្រទេស​ភាគ​ច្រើន​ជា​សហគមន៍​ព្រៃ​ភ្នំ ខ្ពង់រាប បញ្ហា​ជំងឺ កត្តា​វប្បធម៌ កង្វះ​ការ​អប់រំ ភាព​អត់​ការងារ​ធ្វើ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​មួយ​នេះ។

៤ ស្រីលង្កា (កម្ពស់ ១,៥៦ ម៉ែត្រ)

កុំ​ថា​ឡើយ​តែ​ប្រជាជន​ក្រោម​បន្ទាត់​ភាព​ក្រីក្រ សូម្បី​កុមារ​ក្នុង​គ្រួសារ​អ្នក​មាន​ដល់​ទៅ ១១,៩% ក៏​ជួប​ប្រទះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​ដែរ ហើយ​ម្តាយ​​ដែល​ខ្វះ​ការ​យល់​ដឹង គឺ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ។

៣ ហ្វីលីពីន (កម្ពស់ ១,៥៦ ម៉ែត្រ)

កុមារ​ហ្វីលីពីន ១,៨ លាន​នាក់​ខ្វះ​អាហារូបត្ថម្ភ ហើយ​កត្តា​នេះ​បណ្តាល​ឱ្យ​ការ​លូតលាស់​ខុស​ប្រក្រតី និង ឈាន​ទៅ​ដល់​ការ​បោះ​បង់​ការសិក្សា​ជា​ដើម។

២ ឥណ្ឌូណេស៊ី (កម្ពស់ ១,៥២ ម៉ែត្រ)

(ប្រជាជន​​ឥណ្ឌូណេស៊ី)

​ឥណ្ឌូណេស៊ី គឺ​​ប្រទេស​ដែល​​ប្រជាជន​មាន​កម្ពស់​ទាប​ជង​គេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍។ ៣៣% នៃ​កុមារ​ប្រទេស​នេះ​មាន​ជំងឺ​ក្រិន។

១ បូលីវី (កម្ពស់ ១,៥១ ម៉ែត្រ)

សត្វ​ក្រៀល​ពណ៌​ផ្កាឈូក​ដ៏កម្រ​នៅ​ប្រទេស​បូលីវី អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ប្រទេស​នេះ​គឺ ២ភាគ៣​នៃ​ប្រជាជន គឺ​ជាអំបូរ​ជនជាតិ​ដើម​

បូលីវី​គឺ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាមេរិក​ខាងត្បូង ហើយ​កុមារ​១ក្នុង​ចំណោម​៣​នាក់ ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ បាន​ទទួល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ សុខ លាងហ៊ត