Justin Bieber និយាយបែបនេះភ្លាមៗពេលឃើញវីដេអូរបស់គូស្នេហ៍ Shawn និង Camila
- សុក្រ, 13 កញ្ញា 2019 03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber និយាយបែបនេះភ្លាមៗពេលឃើញវីដេអូរបស់គូស្នេហ៍ Shawn និង Camila
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងទៅ គូស្នេហ៍ដែលកំពុងតែអង្រួនបេះដូងអ្នកគាំទ្រ Shawn និង Camila បានបង្ហោះវីដេអូខ្លីថើបគ្នានៅក្នុងគណនី Instagram។
ភ្លាមៗនោះតារាចម្រៀងលំដាប់ពិភពលោកជនជាតិកាណាដា Justin Bieber ក៏បានចូលទៅ comment ថា Shawn និង Camila ពិតជាចម្លែកមែនទែន ហើយម្ចាស់បទ «Boyfriend» រូបនេះបានបន្ថែមទៀតថា លោកក៏ចូលចិត្តវីដេអូនេះផងដែរ។
យ៉ាងណាមិញ វីដេអូនេះត្រូវបានបង្ហោះឡើងដោយសារតែគូស្នេហ៍មួយគូនេះបានប្រទះឃើញនូវការរិះគន់នៅក្នុងបណ្ដាញសង្គមផ្សេងៗ លើរបៀបនៃការថើបរបស់អ្នកទាំងពីរថា ពួកគេថើបគ្នាដូចត្រី។ ម្ចាស់បទ «Señorita» ក៏ឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះជាមួយនឹងវីដេអូថើបគ្នាដ៏ចម្លែកមួយតែម្ដង។
លើសពីនេះទៀត វីដេអូដែលបង្ហោះដោយ Shawn Mendes នោះទទួលបានអ្នកចុចមើលរហូតដល់ ១៩ លានដងហើយគិតមកត្រឹមថ្ងៃនេះ។