BLACKPINK នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ផលិតកម្ម​យក្ស YG បាន

  • 2019-09-18 02:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ក្រុម​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ BLACKPINK ដែល​មាន​ឈ្មោះ​ថា «In Your Area» ទទួល​បាន​ផល​វិជ្ជមាន​ជាច្រើន​ពី​សំណាក់​ចូល​រួម​។ យ៉ាង​ណា​មិញ​ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ និង​លក់​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ នៅ​តែ​មិន​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវការ​របស់​ផលិតកម្ម​យក្ស YG​ នា​ពេល​បច្ចុប្បន្ន​បាន​នោះ​ទេ​។

ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ BLACKPINK ត្រូវ​បាន​រាយ​ការណ៍​ថា រក​ចំណូល​បាន​រហូត​ដល់​ ៦៥ លាន​ដុល្លារ​ឯណោះ ប៉ុន្តែ ​វា​នៅ​តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ផលិត​​កម្ម​មួយ​នេះ។

YG ជ្រុះ​លុយ​ប្រមាណ ៦០ លាន​ដុល្លារ​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ស្ដុក​ក្រុម​ហ៊ុន ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ពន្ធករ និង​ជុំវិញ​រឿង​រ៉ាវ​ខុស​ច្បាប់​ដែល​បាន​ឈាន​ដល់​ការ​ឡើង​តុលា​ការ​។

បញ្ហា​ទាំង​នេះ​ត្រូវ​ធ្លាក់​ជា​បន្ទុក​ដ៏​ធ្ងន់​ទៅ​ដល់ BLACKPINK ដែល​ជា​ពេជ្រ​តែ​មួយ​គត់​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​រក​ប្រាក់​ចំណូល​។

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទថ្មី