គប់លុយ១៤០០០ដុល្លារចោល ដោយសារស្ត្រេសការងារខ្លាំងពេក
- ពុធ, 18 កញ្ញា 2019 02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គប់លុយ១៤០០០ដុល្លារចោល ដោយសារស្ត្រេសការងារខ្លាំងពេក
ចន្លោះមិនឃើញ
ដោយសារតែធុញទ្រាន់នឹងការងារខ្លាំងពេក បុរសម្នាក់មកពីខេត្ត Fujian បានបោះលុយ១០ម៉ឺនយាន់តាមផ្លូវ តែក្រោយមកក៏ស្ដាយក្រោយហើយពឹងប៉ូលិសឲ្យជួយរើសមកវិញ។
បុរសម្នាក់បានធ្វើឲ្យផ្អើលអស់មួយកំណាត់ផ្លូវ នៅក្នុងខេត្ត Fujian ប្រទេសចិន នៅពេលគប់លុយចំនួន១០ម៉ឺនយាន់ (១៤០០០ដុល្លារ) ឲ្យខ្ចាយពេញផ្លូវ។ ក្រោយពេលលុយនេះត្រូវបានបាចលើផ្លូវ មនុស្សជាច្រើនបានដណ្ដើមគ្នា រើសលុយដែលធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
នៅក្នុងវីដេអូ គេសង្កេតឃើញថា តៃកុងឡានជាច្រើន ទោះបីជាកំពុងបើកក៏ពិតមែន ស្រាប់តែចាប់ហ្វ្រាំងប្រញាប់ ហើយចេញពីឡានដើម្បីរើសលុយ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា បុរសដែលបាចលុយមានឈ្មោះថា Huang អាយុ៤២ឆ្នាំ ហើយមូលហេតុដែលបុរសរូបនេះបាចលុយគឺមកពី មានសម្ពាធនៅកន្លែងការងារខ្លាំងពេក។ ដូចនេះហើយ ក្រោយពេលដកលុយពីធនាគារ លោកក៏បាចលុយទាំងនេះទៅលើផ្លូវតែម្ដង។
ប៉ូលិសបានអំពាវនាវឲ្យអ្នកដែលរើសលុយសងឲ្យលោក Huang វិញដ្បិតលោកមានជីវភាពធម្មតាមិនមែនអ្នកមានឡើយ បើបាត់ចំនួនលុយនេះ លោកនឹងជួបបញ្ហាជាមិនខាន៕
ចុចអាន៖ នារីម្នាក់ហួសចិត្តមិនដឹងគួរអស់សំណើច ឬយំ ពេលទិញភីហ្សាតាមអនឡាញ