ក្រសួង​ នឹងរៀប​ចំ​ការ​ប្រកួត​ប្រជែងថតរូប «Selfie អច្ឆរិយ» នៅ​ក្នុង​ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ

  • 2019-09-18 09:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា​ «ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ» ដែល​ជា​បាតុភូត​ព្រះ​អាទិត្យ​រះ​ចំកណ្ដាល​ប្រាសាទ​អង្គរ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ផ្នែក​តារាសាស្ត្រ និង​សំណង​ស្ថាបត្យកម្ម​បុរាណ​របស់​បុព្វបុរស​ខ្មែរ។

ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រសាទ​អង្គរ តែង​តែ​កើត​ឡើង​ចំនួន ២ដង ជារៀង​រាល់​ឆ្នាំ ដោយ​លើក​ទី១ នៅ​ក្នុង​ខែ មីនា និង​លើ​ទី២ នៅ​ក្នុង​ខែ កញ្ញា និង​មាន​ការ​ចូល​រួម និង​ផ្ដិត​យក​រូប​ភាព​ដ៏​អស្ចារ្យ ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ច្រើន។

នៅ​ក្នុង​ឆ្នាំ​នេះដែរ ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​មាន​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅ​ចន្លោះ​ម៉ោង ៥:០០ នាទី ដល់​ម៉ោង ៧:០០ នាទី​ព្រឹក

ដើម្បី​ចូល​រួម​គាំទ្រ​ដល់​យុទ្ធនា​ការ​នេះ ព្រម​ជា​មួយ​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ និង​អបអរសាទរ​ពី​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ខាង​លើ​នេះ ក្រសួង​ទេសចរណ៍​គ្រោង​នឹង​រៀប​ចំ ការ​ប្រកួត​ប្រជែង​ថត​រូប​ស៊ែលហ្វី លើ​ទីបួន ក្រោម​ប្រធានបទ «Selfie អច្ឆរិយ»

អ្នក​ដែល​មាន​បំណង​ចង់​ចូល​រួម​ប្រកួត​​ត្រូវ​ថត​រូប Selfie នៅ​ក្នុង «ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រសាទ​អង្គរ» រួច​ផ្ញើ​មក​កាន់​គេហទំព័រ​ហ្វេសបុក​របស់ នាយកដ្ឋានជំរុញទេសចរណ៍​ក្រុង​ស្រុក និង​អប់រំ​ការយល់​ដឹង​ជា​សាធារណៈ នៃ​ក្រសួង​ទេសចរណ៍។

បេក្ខភាព​ចំនួន ១០​រូប នឹង​ត្រូវ​ជ្រើស​រើស​ដើម្បី​បន្ត​ការ​វាយ​តម្លៃ​ដោយ​សារធារណះ​ជន​តាម​រយះ​ការ Likes នៅ​ក្នុង​គេហទំព័រ​ហ្វេសបុក។ អ្នក​ដែល​ទទួល​បាន​ការ Likes ច្រើន​ជាង​​ចំនួន ៣​រូប នឹង​ទទួល​បាន​លិតសសើរ ដែល​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ និង​ចំនួន​ទឹក​ប្រាក់​ សម្រាប់​អ្នក​ទទួល​បាន​លេខ ១​ចំនួន ១ ០០០ ០០០ (មួយលាន) រៀល លេខ ២​ទឺក​ប្រាក់​ចំនួន ៨០០ ០០០ (ប្រាំបីសែន) រៀល និង​លេខ ៣ ទឹក​ប្រាក់​ចំនួន ៥០០ ០០០ (ប្រាំ​សែន) រៀល

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម