រៀន​វិធី​ស្លៀក​ពាក់​ឲ្យ​ក្មេង​ជាង​វ័យ​ដូច​កំពូល​ម៉ូដែល​តៃវ៉ាន់​អាយុ​៤៥​ឆ្នាំ

  • 2019-10-09 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ តែ​ដោយ​សារ​តែ​ការ​ចេះ​ជ្រើស​រើស​សំលៀក​បំពាក់​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​នោះ កំពូល​ម៉ូដែល​តៃវ៉ាន់ Lin Chi Ling នៅ​តែ​ធ្វើ​ឲ្យ​ក្រមុំ​វ័យ​ម្ភៃ​ប្លាយ​ខ្លះ​សុំ​ខ្មាស។

Lin Chi Ling គឺ​ជា​កំពូល​តារា​ម៉ូដែល​លេខ​១​របស់​កោះ​តៃវ៉ាន់ ជាង​២០​ឆ្នាំ​ក្នុង​អាជីព​របស់​ខ្លួន ស្រី​ស្អាត​អតីត​សង្សារ​របស់ តាវ មិញស៊ឺ​ ជំនាន់​ដំបូង នៅ​តែ​រក្សា​សម្រស់​ពិបាក​រក​អ្នក​ប្រៀប​បាន។ ទោះ​បី​ជា​ឆ្នាំ​នេះ តារា​ខ្ពស់​ស្រឡះ​រូប​នេះ បាន​ឈាន​ចូល​វ័យ​៤៥​ឆ្នាំ​ហើយ​ក៏​ដោយ តែ​សម្រស់​នាង​នៅ​តែ​ក្មេង​ជាង​វ័យ​ដូច​អាយុ​ម្ភៃ​ជាង។

នៅ​ក្នុង​បទ​សម្ភាសន៍ តារា​ជួរ​មុខ​រូប​នេះ បាន​ប្រាប់​ពី​គន្លឹះ​ធ្វើ​ឲ្យ​ខ្លួន​ក្មេង​ជាង​វ័យ​ថា ក្រៅ​ពី​ហាត់​ប្រាណ​ដើម្បី​រក្សា​រាង និង​ប្រើ​ផលិតផល​ថែ​រក្សា​ស្បែក​នោះ សំលៀក​បំពាក់​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ក្មេង​ជាង​វ័យ​ដូច​នេះ។

Lin Chi Ling បាន​ឲ្យ​ដឹង​ថា នារី​ជា​ច្រើន នៅ​ពេល​មាន​វ័យ​ចាប់​ផ្ដើម​ជ្រេ នឹង​ដាក់​កំហិត​ឲ្យ​ខ្លួន​ឯង​ថា ខោ​អាវ​ណា​ស្លៀក​បាន និង​ខោអាវ​ខ្លះ​មិន​ស្លៀក​បាន ដោយ​ខ្លាច​ការ​រិះគន់​របស់​អ្នក​ដទៃ ខ្លាច​ថា​ស្លៀក​ពាក់​មិន​មើល​អាយុ។ នាង​ថា នេះ​គឺ​ជា​ការ​គិត​ខុស​ទាំង​ស្រុង ព្រោះ​បើ​យើង​ស្រប​តាម​ការ​គិត​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ស្ដាយ​របស់​យើង​មើល​ទៅ​ចាស់។

ទោះ​បី​ជា​ស្ថិត​ក្នុង​វ័យ​កណ្ដាល​ក៏​ដោយ តែ​កំពូល​ម៉ូដែល​នេះ បាន​ផ្ដល់​ដំបូន្មាន​ថា ស្រី​ៗ​គួរ​ស្លៀក​ពាក់​បែប​លើក​អាយុ ដូច​ជា​រ៉ូប ក៏​ដូច​ជា​ខោអាវ​ទាន់​សម័យ កុំ​ដាក់​កំហិត​ឲ្យ​ខ្លួន​ឯង ទើប​មើល​ទៅ​នៅ​ក្មេង​បាន​យូរ៕

ចុចអាន៖ ​​ ​​​​​ចង់​​ពាក់​អាវ​​​​យឺត​​​​​សាមញ្ញ​​​​​​​​​​​​​​​​​​​ឲ្យ​មើល​ទៅ​​កាលីប អាច​​​លេង​​​ស្ទីល​តាម​តារា​​កូរ៉េ​​​​​​ល្បី​​ៗ​

ប្រភព៖ Zing   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី