ពេលនេះរូបជុំ​គ្នា​របស់​កំពូល​តារា​ប្រុស​លំដាប់ពិភពលោក៤នាក់ កំពុង​ល្បីពេញ​បណ្ដាញសង្គម

  • 2019-10-14 05:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​រៀបចំ​ជា​ពិសេស​មួយ​ដែល​រៀបចំ​ឡើង​នៅ​ អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ហើយ​អ្នក​ដែល​បាន​ចូលរួម​សុទ្ធ​តែ​ជា​បុគ្គលល្បីៗ​លំដាប់ពិភពលោក។ Joy Forum ជា​វេទិកាផ្ដោតសំខាន់លើវិស័យសិល្បៈកម្សាន្ត ដែលកំពុងមានឥទ្ធិពលនៅបណ្ដាប្រទេសនានា។

ក្នុង​ចំណោម​ជន​ល្បី​ទាំង​នោះ​ អ្នក​ដែល​មហាជន​ភ្ញាក់​ផ្អើល​បំផុត​គឺ Jackie Chan, Shah Rukh Khan និង​  Jean-Claude Van Damme ។ ជាក់ស្ដែង​ Shah Rukh Khan ដែល​ស្ថិត​ក្នុង​ចំណោម​កំពូល​តារា​ទាំង​ ៣ បាន​បង្ហោះ​រូបរួមគ្នា​ ថត​ជាមួយ​ស្ដេច​ក្បាច់គុន​ហុងកុង Jackie Chan និង​តារាជើងចាស់បែលហ្ស៊ិក​  Jean-Claude Van Damme លើ Instagram ផ្ទាល់ខ្លួន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង ព្រោះ​វា​ជា​រូប​ដ៏​កម្របំផុត។ រូបភាព​មួយ​សន្លឹក​នោះ​ តារាសម្ដែង​ជនជាតិឥណ្ឌា Shah Rukh Khan ថែម​ទាំង​បាន​បង្ហើប​ថា​ លោក​រីករាយ​បំផុត​ដែល​បាន​ជួប​បុរសខ្លាំង​ទាំង ២​ (Jackie Chan និង​ Jean-Claude Van Damme)។

យ៉ាងណាមិញ រូបនេះក៏ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម ចែក​ចាយ​តៗគ្នា​ និង​ជា​ក្ដី​រំភើប​មួយ​សម្រាប់​អ្នកគាំទ្រ​របស់​តារា​ល្បីលំដាប់ជួរ​មុខ​ប្រចាំពិភពលោក​ទាំង​ ៣​ សម្រាប់ជំនួប​មួយ​នេះ។ ប៉ុន្តែ​មិន​មែន​មាន​តែតារាល្បី ៣នាក់នេះទេ សូម្បីតារាអាមេរិក​ Jason Momoa ក៏មាន​វត្តមាន​ដែរ ព្រមទាំងបាន​ថតរូបជុំគ្នាជាមួយអ្នក​ទាំង ៣ខាងលើ​ទៀត៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម