បទ​ថ្មី ឡូរ៉ា ចាប់ដៃ​ជាមួយ Vannda ប្រិយមិត្ត​ថា "ស្ដាប់​ឡើង​ព្រឺ​សម្បុរ"

  • 2019-11-01 02:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប កម្ពុជា Vannda ដែល​ទើប​ត្រូវ​អន្តរជាតិ​សរសើរ​ថា​ជា​តារា​ចម្រៀង​រ៉េប​ដ៏​ឆ្នើម​មួយ​រូប​នេះ នៅ​ថ្ងៃ​នេះ គេ​បាន​ឃើញ​ចាប់​ដៃ​គ្នា​ជាមួយ ឡូរ៉ា ម៉ម ចេញ​បទ​ចម្រៀង​មួយ​ដែល​អត្ថន័យ​លើក​ទឹក​ចិត្ត​ខ្លាំង​ដល់​ស្ត្រី​គ្រប់​រូប​នៅ​លើ​ពិភព​លោក​ទាំង​មូល រហូត​ប្រិយមិត្ត​ថា ស្ដាប់​ឡើង​ព្រឺ​សម្បុរ។

បទ​នេះ​មាន​ចំណង​ជើង​ថា "ព្រហ្ម​លិខិត" ដែល​ទើប​នឹង​នៅ​លើ​បណ្ដាញ​សង្គម​ប្រមាណ​២០​ម៉ោង​មុន និង​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​តារា​ទាំង​ពីរ​ចែក​ចាយ​បន្ត​ឲ្យ​គ្នា។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​បទ​ចម្រៀង​មួយ​បទ​នេះ ត្រូវ​គាំទ្រ​ដោយ​សហគមន៍​អឺរ៉ុប​ថែម​ទៀត​ផង។ "ព្រហ្មលិខិត" គឺ​លើក​ទឹក​ចិត្ត​ស្ត្រី ឲ្យ​រស់​ជាមួយ​ការ​គិត​វិជ្ជមាន ធ្វើ​អ្វី​ដែល​ខ្លួន​គួរ​ធ្វើ ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ដើម្បី​សេចក្ដី​សុខ​របស់​ខ្លួន​ឯង ព្រោះ​ឆាក​ជីវិត​ខ្លី​ណាស់ និង​គ្មាន​នរណា​ម្នាក់​អាច​សម្រេច​អ្វី​មួយ​នៅ​ពេល​ដែល​ខ្លួន​ចាស់​ទៅ​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត ថ្ងៃ​ណា​មួយ​យើង​នឹង​ចាកចេញ ដោយ​មិន​បាន​ប្រាប់​មុន​ឡើយ។

អ្នក​គាំទ្រ​របស់​ពួក​គេ​ជា​ច្រើន​បាន​សរសេរ​នូវ​បទ​ចម្រៀង​មួយ​នេះ ថា​អស្ចារ្យ​ខ្លាំង។ ពិសេស ពេល​ស្ដាប់​ធ្វើ​ឲ្យ​ពួក​គេ​រំភើប​ឡើង​ព្រឺ​សម្បុរ។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

វីដេអូ​ខាង​ក្រោម​មាន Sub Title ជា​ភាសា​ខ្មែរ ត្រង់​វគ្គ ឡូរ៉ា ច្រៀង!

អត្ថបទ៖ ទារិកា