អ្នក​ណា​ហ៊ាន​ថា Fan Bingbing លែង​ល្បី បើ​ទៅ​ណា​អង្គរក្ស​ការពារ​សន្ធឹក​យ៉ាង​នេះ​

  • 2019-11-08 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លែង​បង្ហាញ​តែ​ឯង​កណ្ដោចកណ្ដែង​ហើយ នៅ​ពេល​នេះ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing បាន​ធ្វើ​ដំណើរ​ដោយ​មាន​អង្គរក្ស​អម​​ជា​ច្រើន​រូប។

រយៈ​ពេល​ចុង​ក្រោយ​នេះ ព័ត៌មាន​ពី​តារា​សម្ដែង​ស្រី​សម្បូរ​រឿង​អាស្រូវ Fan Bingbing កាន់​តែ​មាន​ច្រើន​ជាង​មុន ដោយ​ហាក់​ដូច​ស្រី​ស្អាត​រូប​នេះ កំពុង​ព្យាយាម​ត្រលប់​មក​ចូល​សិល្បៈ​វិញ​ពេញ​ទំហឹង​ហើយ។ យ៉ាងណាក្ដី មុន​នេះ​ប៉ុន្មាន​ថ្ងៃ នៅ​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ កណ្ដោចកណ្ដែង​តែ​ឯង​គ្មាន​កង​អង្គរក្ស​ដូច​មុន​នោះ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា នាង​លែង​ល្បី​ទៀត​ហើយ។

យ៉ាង​ណា​ក៏​ដោយថ្មី​ៗ​នេះ​ តួ​រឿង ព្រះនាង​យេយេ បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ ដោយ​នៅ​ក្នុង​កម្មវិធី​នេះ ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ​មិន​ត្រឹម​តែ​ទាក់ទាញ​ដោយ​រូប​សម្បត្តិ​ស្អាត​ឥត​ទាស់​នោះ​ទេ តែ​ថែម​ទាំង​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស និង​ចោម​រោម​ដោយ​អ្នក​កាសែត​ជា​ច្រើន​ទៀត​ផង។ ជាក់ស្ដែង រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ណា អង្គរក្ស​៥​នាក់​ត្រូវ​ដើរ​មុន​ដើម្បី​បើក​ផ្លូវ​ឲ្យ​នាង ដ្បិត​មាន​មនុស្ស​ចោមរោម​ច្រើន​ពេក។

ភ្លាម​ៗ​នោះ​ដែរ ឈ្មោះ​របស់ Fan Bingbing បាន​ចូល​ក្នុង​តារាង​ឈ្មោះ​ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម​ Weibo ភ្លាម​ៗ​តែ​ម្ដង ដែល​បង្ហាញ​ថា នាង​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​មិន​ធម្មតា៕

ចុចអាន៖ ​ Selena Gomez​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាង​ Billboard

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី