ពានបាល់ទាត់មួយលេងតែ១ខែ ប្រាក់រង្វាន់៥ពាន់ដុល្លារ ប្រកាសរកក្រុមចូលរួមប្រកួត
- 2019-12-10 07:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានបាល់ទាត់មួយលេងតែ១ខែ ប្រាក់រង្វាន់៥ពាន់ដុល្លារ ប្រកាសរកក្រុមចូលរួមប្រកួត
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់បាល់ទាត់ Aquarius កំពុងប្រកាសស្វែងរកក្រុមចូលរួមប្រកួត ដោយលេងត្រឹមពេល១ខែប៉ុណ្ណោះ អមជាមួយប្រាក់រង្វាន់រហូតដល់៥ពាន់ដុល្លារ។
នេះជារដូវកាលទី២សម្រាប់ពានរង្វាន់ Aquarius ខាងលើនេះ។ ខណៈដែលអ្នករៀបចំការប្រកួតកំពុងប្រកាសស្វែងរកក្រុមដើម្បីចុះឈ្មោះលេង។ អ្នកមានចំណាប់អារម្មណ៍អាចទៅស្វែងរកបាននៅទីស្នាក់ការទទួលពាក្យសាលា វិទ្យាល័យ ឥន្ទ្រទេវី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩។ សម្រាប់កីឡាករដែលចុះឈ្មោះវិញ គឺតម្រូវឱ្យកីឡាករខ្មែរសុទ្ធ ហាមមានបរទេសចូលលេង។
កាលពីរដូវកាលមុនមានក្រុមចុះឈ្មោះចូលលេងរហូតដល់៥៦ក្រុមឯណោះ ហើយប្រាក់រង្វាន់គឺ ៤ ៥០០ដុល្លារសម្រាប់ក្រុមជើងឯក។ ដោយឡែកសម្រាប់រដូវកាលនេះវិញ ប្រាក់រង្វាន់បានកើនឡើងដល់៥ពាន់ដុល្លារ ហើយរំពឹងថានឹងមានក្រុមចុះឈ្មោះចូលលេងឱ្យបានច្រើនបន្ថែមទៀត។
ក្រៅពីចំណាត់ថ្នាក់លេខ១ ក្រុមដែលបានលេខ២ ក៏ទទួលបានរង្វាន់ច្រើនដែរ រហូតដល់ ២ ៥០០ដុល្លារ ក្រុមលេខ៣ បាន១ ២៥០ដុល្លារ ក្រុមលេខ៤ បាន៧៥០ដុល្លារ៕