វីដេអូជក់បារីបង្ហុយកណ្ដាលយប់របស់ Ji Chang Wook បណ្ដាលឲ្យហ្វេនបារម្ភជាខ្លាំង

  • 2019-12-20 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​វីដេអូ​ដ៏​កម្រ​មួយសម្រាប់​តារា​សម្ដែង​ Ji Chang Wook ដែល​បង្ហោះ​លើ Story Instagram របស់​ខ្លួន​កាល​ពី​យប់​មិញ​ និង​បាន​បង្ក​ជា​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត ពិសេស​អ្នក​គាំទ្រ​របស់​លោក។

កាល​ពី​យប់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ Ji Chang Wook បាន​បង្ហាញ​វីដេអូ​ឃ្លីប​មួយ​ ថត​នៅ​ពេល​ដែល​លោក​ជក់​បារី​ កណ្ដាល​យប់។ វីដេអូ​នោះ​ Chang Wook ក៏​បាន​សរសេរ​ភ្ជាប់​ថា៖ «អាកាសថាតុ​ត្រជាក់​ ហើយ​ខ្ញុំ​គេង​អត់​កើត​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត»។ ឃើញ​ភ្លាម​អ្នក​គាំទ្រ​ ទប់​ចិត្ត​មិន​ Share បន្ត​មិន​បាន​ឡើយ​ ព្រោះ​កម្រ​ឃើញ​លោក​បង្ហាញ​វីដេអូ​ប្រភេទ​នេះ​ពីមុន​មក​ណាស់។

ទោះ​បី​ភ្ញាក់​ផ្អើល​យ៉ាង​ណា​ក្ដី​ ម្នាក់ៗគិត​ថា​វា​មិន​មែន​ជា​រឿង​ខុសអ្វី ដែល​គួរប្រកាន់​ដែរ​ ស្របពេល​នេះ​ជា​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ ហើយ​វា​ក៏​ជា​សិទ្ធិ​របស់​លោក​ក្រៅ​ម៉ោង​ការងារ​ ប៉ុន្តែ​គ្រប់គ្នាជំនួស​មកជា​មាន​ការ​ព្រួយបារម្ភ​នឹង​សុខភាព​របស់​ Chang Wook វិញ និង​មិន​ចង់​ឲ្យ​លោក​ជក់​ច្រើន៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម