Jun Ji Hyun ក្លាយ​ជា​កំពូល​សេដ្ឋីនី​អចលនទ្រព្យ​ថ្មី វ៉ាមុខ​តារា​ប្រុស​​ជាច្រើន

  • 2019-12-30 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​តារាង​កំពូល​តារាកូរ៉េ​ដែល​មាន​មាន​អចលនទ្រព្យ​ច្រើន​ជាង​គេ គេ​សង្កេត​ឃើញ​ថា មាន​ភាគ​ច្រើន​គឺ​ជា​តារា​ប្រុស ប៉ុន្តែ​សិល្បករ​ដែល​នៅ​លើ​កំពូល​គេ​បង្អស់​គឺ​ជា​​កំពូល​តារា​សម្ដែង​ស្រី Jun Ji Hyun។

កម្មវិធី Section TV Entertainment របស់​ប៉ុស្តិ៍ MBC ទើប​តែ​ប្រកាស​​ពី​តារាង​អចលនទ្រព្យ​របស់​តារា​កូរ៉េ​ជួរ​មុខ​ជា​​ច្រើន​ដួង។ ក្រោយ​ពេល​ទីផ្សារ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន នៅ​ឆ្នាំ​២០១៩​នេះ កំពូល​តារា​ដែល​កំពុង​មាន​អចលនទ្រព្យ​ច្រើន​ជាង​គេ ត្រូវ​បាន​ធ្លាក់​លើ តារា​សម្ដែង​ស្រី​លំដាប់ A Jun Ji Hyun។

តាម​នោះ​ដែរ នៅ​ក្នុង​តារាង​កំពូល​តារា​ដែល​មាន​អចលនទ្រព្យ​ច្រើន​ជាង​គេ​ទាំង​៥​រូប​នេះ គឺ​មាន​តែ​តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភពផ្កាយ​ម្នាក់​ប៉ុណ្ណោះ ដែល​ជា​មនុស្ស​ស្រី​ ក្រៅ​ពី​នោះ​​គឺ​ជា​តារា​ប្រុស​ទាំង​អស់។

យោង​តាម​ប្រភព​ដដែល ស្រី​ស្អាត​វ័យ ​៣៨​ ឆ្នាំ​មាន​ទ្រព្យ​អចលនទ្រព្យឯកជន​ចំនួន​សរុប​ ៧៤​លាន​ដុល្លារ ដោយ​មិន​ទាន់​គិត​ទ្រព្យ​រួម​ជា​ស្វាមី​របស់​នាង ដែល​មាន​ចំនួន​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​សិល្បករ សិល្បការិនី​៥​រូប​ដែល​មាន​ទ្រព្យ​អចលនទ្រព្យ​ច្រើន​ជាង​គេ​គិត​ត្រឹម​ឆ្នាំ​២០១៩៖

១. តារា​សម្ដែង​ស្រី Jun Ji Hyun

២. តារា​សម្ដែង​ប្រុស Kwon Sang Woo

៣. តារា​សម្ដែង​ប្រុស Song Seung Hun

៤. តារា​ទូរទស្សន៍ Seo Jang Hoon

៥. តារា​សម្ដែង​ប្រុស Ha Jung Woo

អានបន្ត៖ ​ អាយុ​៣០ប្លាយ មាន​កូន​២​នាក់ តែបង​ស្រី​បង្កើត​របស់ Jisoo ក្រុម BlackPinK នៅ​ក្មេង​ល្ហក់​ព្រោះ​តិចនិក​៣

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម