តោះ! មកដឹងគន្លឹះ ចង់ក្លាយជា Vlogger មានអីពិបាក
- 2020-01-03 01:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងគន្លឹះ ចង់ក្លាយជា Vlogger មានអីពិបាក
ចន្លោះមិនឃើញ
មានត្រឹមស្មាតហ្វូន រួមទាំងជើង Tripod ជាមូលដ្ឋាន អាចថាគ្រប់គ្រាន់សម្រាប់ថតវីដេអូដាក់ចូល YouTube បង្កើនចំណូលបានខ្លះដែរ ត្បិតប្រើពេលយូរបន្តិច។ Vlogger សំដៅលើបុគ្គលចូលចិត្តនិយាយ ឬបង្ហាញពីសកម្មភាពប្រចាំថ្ងៃ ព្រឹត្តិការណ៍នានាខ្លួនបានចូលរួម តាមរយៈវីដេអូ។
ចុះអ្នកចង់ធ្វើ Vlogger ដំបូងគួរចាប់ផ្តើមពីចំណុចណាទៅ?
១) ចំណុចចាប់ផ្តើម
ក) ស្រាវជ្រាវមើល Vlogger មានស្រាប់
មុនពេលបង្កើត Vlog គួរចំណាយពេលមើលវីដេអូបុគ្គលមុនៗបានធ្វើ ដូចជា Casey Neistat, Zoella ឬ Jenna Marbles ទោះល្បីក៏ដោយ មិនសូវល្បីក៏ដោយ ដើម្បីបានជាអារម្មណ៍ខ្លះ ជាពិសេសចំណុចចាប់ផ្តើម និងបញ្ចប់នៃវីដេអូ។
ខ) កំណត់ប្រភេទ Vlogger ចង់ធ្វើ
Vlog ជាវីដេអូបង្ហាញសកម្មភាពសង្ខេបពេញមួយថ្ងៃ ឬមួយសប្តាហ៍ ថតបង្ហាញអ្វីក៏បាន ទៅតាមចំណូលចិត្ត។ ឧទាហរណ៍ ការធ្វើម្ហូប សកម្មភាពកីឡា (ឡើងភ្នំ ទាត់បាល់ ហែលទឹក ។ល។) ឬការតុបតែងមុខ។ ប្រភេទវីដេអូទាំងនេះ ទទួលការចាប់អារម្មណ៍ច្រើន។
គ) មានឧបករណ៍ចាំបាច់ប្រើប្រាស់
ឧបករណ៍ចាំបាច់ត្រូវមានក្នុងការផលិតវីដេអូបានងាយស្រួល ដូចជា កាមេរ៉ាថតវីដេអូ (អាចថតបានចាប់ពី 1080p ឡើងទៅ), Tripod (ជួយទប់លំនឹងទាំងពេលដើរថត ឬដាក់មួយកន្លែងថតទេសភាព), Lighting (ចាំបាច់ បើការថតធ្វើឡើងក្នុងបន្ទប់) រួមទាំង Microphone (សំឡេង និងរូបភាពសុទ្ធតែសំខាន់ដូចគ្នា)។
ឃ) រកមើលគោលបំណងមុនពេលថតវីដេអូ
គួរដឹងពីទិដ្ឋភាពអ្វីព្យាយាមបង្ហាញ មុនពេលចុចថតវីដេអូ បែបនេះធ្វើឲ្យមានភាពងាយស្រួលដល់ការកំណត់ចំណុចផ្តើម និងបញ្ចប់វីដេអូ។
២) បង្កើតសាច់រឿង
ក) ថតខ្លួនឯង និងអ្នកជុំវិញខ្លួន
វីដេអូ Vlog គួរបង្ហាញវត្តមានខ្លួនភាគច្រើនបំផុត ក្នុងប្លង់ថត ជាមួយនឹងការណែនាំពីទិដ្ឋភាពជាក់ស្តែង។
ខ) បង្កើតជាសំណួរ
ជាចំណុចទាក់ទាញអ្នកទស្សនាមួយដែរ គឺការដើរទៅសួរនាំមនុស្សមិនស្គាល់នៅតាមដងផ្លូវ ព្រមទាំងថតឥរិយាបថការឆ្លើយតបរបស់ពួកគេ ប៉ុន្តែគួរសុំការអនុញ្ញាតមុនពេលថត ហើយរៀបចំសំនួរឲ្យបានសមរម្យ។
គ) បញ្ចូលព្រឹត្តិការណ៍ចាប់អារម្មណ៍
ក្នុងវីដេអូ គួរមានបញ្ចូលទិដ្ឋភាពជុំវិញខ្លួនបន្ថែម។ ឧទាហរណ៍៖ បើថតវីដេអូសកម្មភាពឡើងភ្នំ អាចចំណាយពេលបន្តិចថតសកម្មភាពសត្វ ឬទេសភាព។
ឃ) កាត់តវីដេអូ
រយៈពេលវីដេអូសមរម្យបំផុត គួរស្ថិតនៅចន្លោះពី ៨នាទី ទៅ ១៥នាទី ដោយសារពេលវេលានេះល្មម មិនវែង ឬខ្លីពេក គ្រប់គ្រាន់បង្ហាញអត្ថន័យក្នុងវីដេអូ។ ចំពោះការកាត់ត គួរកាត់ចោលចំណុចគិតថារំខានអារម្មណ៍ដល់អ្នកទស្សនា បន្ថែមបទភ្លេងអាចទាំងស្រុង ឬតែផ្នែកដែលមិនបាននិយាយ អាចប្រើ Filter ត្រង់ចំណុចណាមួយ រួមទាំងធ្វើឲ្យប្លង់ខ្លះយឺតៗ ឬលឿន តាមជាក់ស្តែង។
ង) អាប់ឡូតវីដេអូបានកែប្រែរួច
ក្រោយពេលកាត់តវីដេអូ រួមទាំងរៀបចំចំណងជើង ពាក្យគន្លឹះខ្លះ អាចអាប់ឡូតចូល Youtube, Facebook ឬ Instagram។ បើវីដេអូវែងជាង ១០នាទី ត្រូវការ Verify គណនី YouTube មុនពេលអាចអាប់ឡូតវីដេអូចូល YouTube បាន។
៣) ចូលកៀកនឹងអ្នកទស្សនា
ក) រកមើលគំនិតវីដេអូពេលក្រោយតាមរយៈមតិអ្នកទស្សនា
ក្រោយពេលបង្ហោះវីដេអូ ប្រហែលនឹងអាចទទួលបានមតិរិះគន់ខ្លះពីអ្នកទស្សនា។ អ្នកគួរយកចិត្តទុកដាក់អានមួយៗ ដើម្បីពង្រឹងគុណភាពវីដេអូពេលក្រោយ។ ឧទាហរណ៍៖ បើមានអ្នកទស្សនាមួយចំនួនថា តន្ត្រីលឺខ្លាំងពេក អាចបន្ថយសំឡេងតន្ត្រីចំពោះវីដេអូបន្ទាប់បាន។
ខ) បង្កើត Vlog មិនដដែលៗ
ជៀសបាន គួរតែធ្វើ កុំចម្លងដំណាក់កាលប្លង់ថតចេញពីវីដេអូ Vlog របស់អ្នកមុនៗ។ ឧទាហរណ៍ បើវីដេអូមុនមានប្លង់ទៅហាងកាហ្វេពេលថ្ងៃត្រង់ ហើយបន្តទៅទិញម្ហូប គួរជៀសវាងសកម្មភាពទាំងនេះក្នុងវីដេអូបន្ទាប់។
គ) បង្កើតជាគំរូមួយ
ពេលបង្កើតវីដេអូបានមួយចំនួន គួរចាប់ផ្តើមគិតពីអ្វីមានការពេញចិត្តច្រើនក្នុងវីដេអូខ្លួនកន្លងមក ដើម្បីបន្តផលិតវីដេអូក្រោយៗ។ នេះអាចធានាថា អ្នកទស្សនាអាចមើលអ្វីដែលពួកគេរំពឹងទុក ចេញពី Vlog អ្នក។ ពិតណាស់ Vlog អាចផ្លាស់ប្ដូរគ្រប់ពេល ប៉ុន្តែដឹងពីគំរូទូទៅមួយ អាចជួយបន្តការចាប់អារម្មណ៍ដល់វីដេអូអ្នកបាន។
ឃ) ចែកចាយវីដេអូតាមបណ្ដាញសង្គម
អាចចែករំលែកវីដេអូទៅកាន់បណ្ដាញសង្គម ដើម្បីទាញយកចំនួនអ្នកទស្សនាបន្ថែម ដោយបង្កើតទំព័រ Facebook សម្រាប់វីដេអូរបស់ខ្លួន ជាពិសេសចែករំលែកជាមួយមិត្តភក្ដិចំពោះវីដេអូថ្មី៕
ចុចអាន៖
សេដ្ឋីមានបំផុតនៅអាស៊ី បុកលុយទាំងពាន់លានដុល្លារ ជួយឥណ្ឌាផ្តួល Amazon របស់អាមេរិក
រំលឹក! ស្ត្រីមានឥទ្ធិពលបំផុតទាំង ១០រូបក្នុងវិស័យបច្ចេកវិទ្យាកាលឆ្នាំ ២០១៦