RAM 1500 RHO ជំនាន់ថ្មី ត្រៀមបង្ហាញខ្លួន ខណៈទីផ្សាររថយន្ត RAM នៅកម្ពុជា កំពុងមានសន្ទុះខ្លាំង!
- 2025-11-28 08:31:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
RAM 1500 RHO ជំនាន់ថ្មី ត្រៀមបង្ហាញខ្លួន ខណៈទីផ្សាររថយន្ត RAM នៅកម្ពុជា កំពុងមានសន្ទុះខ្លាំង!
ចន្លោះមិនឃើញ
(ភ្នំពេញ) – មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា វត្តមានរបស់រថយន្ត Pick Up ខ្នាតធំម៉ាក RAM នៅលើដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ម៉ូដែល RAM 1500 REBEL បាននិងកំពុងក្លាយជាម៉ាករថយន្តដែលយើងឃើញកាន់តែញឹកញាប់ ដែលនេះសបញ្ជាក់ឲ្យឃើញថា ទីផ្សាររថយន្ត RAM នៅស្រុកខ្មែរពិតជាចាប់ផ្តើមមានសន្ទុះកើនឡើងយ៉ាងពិតប្រាកដ។
RAM គឺជាម៉ាករថយន្ត Pick Up ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដែលមិនត្រឹមតែផ្តល់នូវភាពរឹងមាំ ធន់សម្រាប់គ្រប់ស្ថានភាពផ្លូវប៉ុណ្ណោះទេ ថែមទាំងត្រូវបានពិភពលោកទទួលស្គាល់ថាជា «រថយន្ត Pick Up ប្រភេទ Luxury» ទៀតផង។ ភាពលេចធ្លោរបស់ RAM គឺការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងលក្ខណៈពិសេស ៣ យ៉ាងគឺ៖ Pick Up (រថយន្តដឹកទំនិញ), Performance (សមត្ថភាពខ្លាំង) និង Luxury (ភាពប្រណិត)។
នៅពេលនិយាយអំពីសមត្ថភាព «Performance» រថយន្ត RAM តែងតែឈរនៅលំដាប់កំពូល។ ម៉ូដែល RAM 1500 Rebel ដ៏ពេញនិយម អាចផលិតកម្លាំងសេះបានរហូតដល់ ៤២០ សេះ (420 HP)។ មិនតែប៉ុណ្ណោះ សម្រាប់ម៉ូដែល RAM RHO ថ្មីដែលជិតបង្ហាញខ្លួន គឺអាចផលិតកម្លាំងបានរហូតដល់ ៥៤០ សេះ (540 HP) ឯណោះ! នេះគឺជាតួលេខនៃកម្លាំងដ៏សម្បើម ដែលធ្វើឲ្យ RAM ក្លាយជារថយន្ត Pick Up ដែលមានកម្លាំងខ្លាំងបំផុតមួយនៅលើទីផ្សារ។
ដំណឹងដ៏គួរឲ្យរំភើបបំផុតនាពេលនេះ គឺថ្មីៗខាងមុខនេះ គ្រួសារ RAM នឹងមានសមាជិកថ្មីត្រៀមបង្ហាញខ្លួនជាផ្លូវការ ដែលនោះគឺ RAM 1500 RHO ម៉ូដែលឆ្នាំ ២០២៦។ ម៉ូដែល RHO ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកំពូលរថយន្ត (Top Spec) សម្រាប់ត្រកូលរថយន្ត Pick Up របស់ RAM ក្នុងឆ្នាំ ២០២៦ ដោយនាំមកនូវបច្ចេកវិទ្យាទំនើបបំផុត ការរចនាដ៏ប្រណិត និងសមត្ថភាព Off-road គ្មានគូប្រៀប។
ការកើនឡើងនៃប្រជាប្រិយភាពរបស់ RAM 1500 REBEL នៅកម្ពុជា រួមផ្សំនឹងការត្រៀមមកដល់របស់កំពូលរថយន្ត RAM 1500 RHO ឆ្នាំ ២០២៦ នឹងកាន់តែពង្រឹងជំហររបស់ RAM ក្នុងនាមជាស្តេចរថយន្ត Pick Up ប្រណិត និងមានសមត្ថភាពខ្លាំងក្លាបំផុត សម្រាប់អ្នកដែលស្វែងរកភាពអស្ចារ្យលើសពីការរំពឹងទុក។