ថ្នាក់ដឹកនាំ ទម្លាយថា Cavani មិនចង់នៅជាមួយ PSG ទៀតទេ
- 2020-01-20 13:22:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំ ទម្លាយថា Cavani មិនចង់នៅជាមួយ PSG ទៀតទេ
ចន្លោះមិនឃើញ
នាយកកីឡាក្លឹប Paris Saint Germain លោក Leonardo Araujo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Edinson Cavani ពិតជាបានសុំចាកចេញពីក្លឹបរបស់លោកពិតប្រាកដមែន។
លោក Araujo បាននិយាយថា ៖ " វាជាការពិត ដែល Cavani សុំចាកចេញពីក្លឹបរបស់យើង " ។
លោក Araujo បានបន្តថា ៖ " […] វាក៏ជារឿងពិតផង ដែលថាក្លឹប Atletico Madrid ចរចាត្រូវនឹង Cavani ។ "
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Cavani បានមកលេងឲ្យក្លឹប Paris Saint Germain តាំងពី២០១៣ មកម្ល៉េះដោយគេបានលេងចំនួន១៩៥ ប្រកួតហើយរកគ្រាប់បាល់ ១៣៦គ្រាប់៕