បែកធ្លាយរូបភាព ចៀវៃ ពពោះកូនទី២នៅអាយុ៤៤ឆ្នាំ
- 2020-01-22 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយរូបភាព ចៀវៃ ពពោះកូនទី២នៅអាយុ៤៤ឆ្នាំ
ចន្លោះមិនឃើញ
កម្រងរូបភាពថ្មីបានបង្ហាញឲ្យឃើញថា ពោះរបស់កំពូលតារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin ធំខុសប្រក្រតី ធ្វើឲ្យគេសន្និដ្ឋានថានាងកំពុងពពោះកូនទី២។
កាលពីព្រឹកថ្ងៃទី២១ ខែមករាមុននេះ បណ្ដាញព័ត៌មានតូចធំចិនបានចុះផ្សាយ ពីកម្រងរូបភាពថ្មីរបស់តារាសម្ដែងស្រីជួរមុខតៃវ៉ាន់ Ruby Lin នៅពេលនាងបង្ហាញមុខនៅផ្សារមួយ ដើម្បីថតកម្មវិធី។ នៅក្នុងរូបភាពដែលផ្ដិតបាន គេអាចសង្កេតឃើញយ៉ាងច្បាស់ថា ពោះរបស់តួរឿង ព្រះនាងយេយេ មានសភាពធំខ្លាំង ទោះបីជានាងព្យាយាមស្លៀកពាក់រលុងក៏ដោយ។
នៅក្នុងកំឡុងពេលថតកម្មវិធីនេះ ស្រីស្អាតវ័យ៤៤ឆ្នាំ បានយកដៃខ្ទប់ពោះខ្លួនជានិច្ចកាល ដោយខ្លាចគេមើលឃើញពោះធំរបស់ខ្លួន។ មុននោះដែរ ស្រីស្អាតរូបនេះ ព្រមទាំងស្វាមីរបស់ខ្លួន ដែលជាប្រុសស្អាត Wallace Huo ក៏តែងចង់បានកូន១ទៀតជានិច្ច។
ទាក់ទងនឹងការពពោះកូនទី២នេះ តំណាងក្រុមហ៊ុនរបស់តួ ចៀវៃ នៅតែរក្សាភាពស្ងៀមស្ងាត់ដោយមិនទាន់ចេញការឆ្លើយតបអ្វីទាំងអស់៕
អានបន្ត៖ កំពូលតារាសម្ដែងស្រីចិនជនជាតិភាគតិចទាំង៣ អ្នកណាលេចធ្លោជាងគេ